• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារចុះសាកសួរសុខទុក្ខ ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត រស់នៅក្នុងសង្កាត់ព្រែកលៀប

នាថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅវត្តបាក់ខែង ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា  ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី ស្វាយ សុជាតិ តំណាងឯកឧត្តម ឃ្លាំង ហួត ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ  និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ រស់នៅក្នុងសង្កាត់ព្រែកលៀប  ។ នាឱកាសនោះ ក្នុងនាមឯកឧត្តមប្រធានកិត្តិយសអនុសាខា លោកស្រី ស្វាយ សុជាតិ បានលើកឡើងពីការយកចិត្តទុកដាក់គិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចំពោះសុខទុក្ខប្រជាពលរដ្ឋយើងទូទាំងព្រះរាជាណាចក្រកម្ពុជា  ជាពិសេសជនរងគ្រោះ  និងងាយរងគ្រោះគ្រប់ប្រភេទដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយយើងមិនបានដឹង  ហើយមិនបានដោះស្រាយនោះឡើយ  ។ ជាមួយគ្នានោះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយត្ន័បន្ថែមទៀតបើគ្មានការចាំបាច់កុំចេញក្រៅផ្ទះ  និងជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីគឺ៖ ៣ការពារ និង ៣កុំ  ដើម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា  ។

អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន ៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ៥កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេស ស្ករស២គីឡូក្រាម តែ៥កញ្ចប់ ទឹកផ្លែឈើ៥កំប៉ុង ម៉ាស់១កញ្ចប់  និងថវិកាចំនួន៨៥.០០០រៀល ៕