• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩

នារសៀលថ្ងៃសុក្រ ៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.៣៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នេះសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ លោកនាយក សរ សៀងហៀង នាយក សាខាកាកបាទក្រមកម្ពុជា ខេត្តឧត្តរមានជ័យ និងក្រុមប្រតិបត្តិ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សហការជាមួយមណ្ឌលសុខភាពដូនកែនក្រុងសំរោង អាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយ បិតខិតប័ណ្ណស្តីអំពីអំពីវិធានការទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩ នៅ តាមទីសាធារណៈ ក្នុងផ្សារសំរោង និងតាមខ្នងផ្ទះមួយចំនួនស្ថិតនៅក្នុងក្រុងសំរោងដែលមានអ្នកចូលរួមចំនួន២៦នាក់។

ក្នុងឱកាសនោះដែរ លោកនាយកសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា និងសូមបងប្អូនរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន ជាពិសេសលាងដៃឲ្យបានញឹកញាប់ ដើម្បីជៀសពីជំងឺឆ្លងផ្សេងៗ។

នៅជំហានទី១នេះសាខាបានប្រគល់ម៉ាស់ចំនួន ២០០ និងអាល់កុលចំនួន៤លីត្រជូន មណ្ឌលសុខភាព ដូនកែនដើម្បីធ្វើសកម្មភាពជួយ ដល់ប្រជា ពលរដ្ឋ។ដោយឡែកអាល់កុលចំនួន ៣៦ លីត្រ និងសាប៊ូ៧២ដុំទៀតបានបែងចែកត្រៀមរៀបចំសម្រាប់ក្រុមងារងារបន្តចុះជារៀងរាល់ថ្ងៃ។