• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរីផ្ដល់សូឡាបូមទឹក ដល់ប្រជាពលរដ្ឋនៅភូមិដាលភ្នំ និងភូមិដាលព័រ ឃុំញ៉ាង ស្រុកអណ្តូងមាស

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នេះ លោក ឌឹម ណាត នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងសហការី បានចុះពិនិត្យមើលការសាងសង់ សូឡាបូមទឹកពីអូរច្រប់ មកក្នុងភូមិដាលភ្នំ និងភូមិដាលព័រ ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋមនុស្សចាស់ៗ ស្ត្រី និងកុមារ ក្នុងការទៅយកទឹកមកប្រើប្រាស់ចុះឡើងចំណោតខ្ពស់ចម្ងាយ​២៥០ម៉ែត្រដែលគម្រោងនេះបានដំណើការសាងសង់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះសម្រេចបាន ៩០%ហើយ បន្ថែមលើនេះ លោកនាយកសាខា បានណែនាំប្រជាពលរដ្ឋអោយបង្កើតគណៈកម្មការថែទាំ និងជួសជុល សូឡាបូមទឹកផងដែរ។

គួរបញ្ជាក់ផងដែរថា ភូមិខាងលើនេះ ធ្លាប់ទទួលបានអណ្តូងទឹកស្អាតរបស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តាមរយៈសាខាខេត្តរតនគិរីដែរ តែតំបន់នោះខួងមិនមានទឹក៕