• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងទទួលអំណោយពីសប្បុរសជន

នៅថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា សុខ ផេង តំណាងរាស្ត្រមណ្ឌលព្រៃវែង បាននាំយកនូវទឹកបរិសុទ្ធចំនួន១០០កេស ម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន១គ្រឿង និងថ្នាំសម្លាប់មេរោគចំនួន៦០០លីត្រ ស្មើនឹង ២០ពិដុង ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដែលជាអំណោយរបស់លោកជំទាវ ឧកញ៉ា កញ្ញា ឡេង ស្រ៊ួយហៀង ប្រធានក្រុមហ៊ុន ស៊ី អេច អេច អ៊ីនវេសម៉ិន ឯ.ក។ ក្នុងនាមឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត សូមថ្លែងអំណរគុណ លោកជំទាវ ឧកញ៉ា កញ្ញា ឡេង ស្រ៊ួយហៀង ប្រធានក្រុមហ៊ុន ស៊ី អេច អេច អ៊ីនវេសម៉ិន ឯ.ក ដែលបានឧបត្ថម្ភនូវទឹកបរិសុទ្ធចំនួន ១០០កេស ម៉ាស៊ីនបាញ់សម្លាប់មេរោគចំនួន ១គ្រឿង និងថ្នាំសម្លាប់មេរោគចំនួន ៦០០លីត្រ ស្មើនឹង ២០ពិដុង ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩(COVID-19)ក្នុងខេត្តព្រៃវែង ដើម្បីបំរើសកម្មភាពមនុស្សធម៌។

សូមប្រសិទ្ធពរ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។