• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចាត់ ឯកឧត្ដម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់ក្រុមការងារត្រួតពិនិត្យសុខភាពបឋម នៅកំណត់ផ្លូវជាតិលេខ៦ ចំណុចព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានលើកឡើងថា នេះជាដំណាក់កាលដែលយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះព្រឹត្តិការណ៍២០កុម្ភៈ កាន់តែរីករាលដាលហើយ។ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងសូមសសើរចំពោះមន្ត្រី និងក្រុមការងារប្រចាំការនៅទីនេះ ដែលបានលះបង់អស់កម្លាំងកាយចិត្ត និងពេលវេលាមិនថាយប់ មិនថាថ្ងៃ ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដ៏កាចសាហាវជាសកលនេះ។ ឯកឧត្តមបានបន្ថែមថា អំណោយដែលឧបត្ថម្ភនាពេលនេះ ទោះបីមានចំនួនតិចតួចក្ដីតែនេះជាការចូលរួម ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រី និងក្រុមការងារដែលកំពុងបំពេញភារកិច្ចដ៏សកម្មនៅទីនេះ ដើម្បីសុខសុវត្ថិភាពសាធារណៈក្នុងសហគមន៍យើង។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ មី៣០កេស ត្រីខ២០យួរ ទឹកបរិសុទ្ធ១៥កេស ទឹកផ្លែឈើ៥កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរ៕