• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងទទួលអំណោយម៉ាស់និងទឹកអាកុល ពីសហគ្រាស ហ្គូដហៀល (កម្ពុជា)

នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលអំណោយសប្បុរសធម៌រួមមានម៉ាស់ចំនួន៣០០ប្រអប់និងទឹកអាកុលចំនួន៦០លីត្រពីសហគ្រាសហ្គូដហៀល (កម្ពុជា) កំពុងបំពេញការងារនៅខេត្តបាត់ដំបង ដែលពីធីនេះធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មាធិការសាខាបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ប្រធានកិត្តិយសាខាឯកឧត្តម ងួន រតនៈ អនុប្រធានកិត្តិយសសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ជូនដល់ លោកថ្នាក់ដឹកនាំបុគ្គលិកនៃ សហគ្រាស ហ្គូដហៀល(កម្ពុជា) ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងសម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងពេលប្រទេសកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺប្រភេទថ្មី កូវីដ១៩ (Covid-19) ដែលពិភពលោកកំពុងមានការព្រួយបារម្ភជាខ្លាំង ជាពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសន្យាថានឹងនាំយកសម្ភារៈទាំងអស់នេះផ្តល់ជូនដល់ប្រជាពលរដ្ឋនិងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺប្រភេទថ្មី កូវីដ១៩ (Covid-19) នឹងបានជូនពរដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃ សហគ្រាស ហ្គូដហៀល(កម្ពុជា) ទាំងអស់ អោយមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕