• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាចូលរួមអបអរទិវានារីអន្តរជាតិ ៨ មីនា ២០២១

នៅថ្ងៃច័ន្ទ ទី៨ ខែមីនា ឆ្នាំ២០២១ ដើម្បីចូលរួមអបអរទិវានារីអន្តរជាតិ ៨ មីនា ២០២១ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមប្រតិបត្តិសាខា សហការជាមួយលោកស្រី សុខ សុធាវីប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារ រួមនឹងអាជ្ញាធរសង្កាត់ស្ទឹងវែង បានជួបសំណេះសំណាល និងផ្សព្វផ្សាយខ្លឹមសារ«ស្ត្រី និងការអភិវឌ្ឍក្នុងបរិបទកូវីដ១៩» ជាមួយក្រុមស្ត្រីជាប្រជាពលរដ្ឋចំនួន ៣១នាក់ រស់នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយមានការចូលរួមពីក្រុមការងារចំនួន១២នាក់ ស្រី៩នាក់ ។ លោក លោក ឈួន យ៉ាដា បានធ្វើបទបង្ហាញដល់ពុក ម៉ែ បងប្អូន បានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ និងវិធានការការពារ និងការទប់ស្កាត់ជំងឺកូវីដ-១៩ ។

ជាមួយគ្នានោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា និងក្រុមការងារបាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

តមកលោស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី និងក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍នៃជំងឺកូវីដ-១៩ ដោយផ្តោតលើសារគន្លឹះរបស់ក្រសួងសុខាភិបាល

“​ រស់នៅធម្មតា តាមបែបគន្លងថ្មី” និង

” ៣កុំ ៣ការពារ”៖

– ៣ការពារ ៖លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត ។

– ៣កុំ ៖ កុំទៅកន្លែងមនុស្សច្រើន កុំនៅកន្លែងបិទជិត កុំប៉ះពាល់គ្នា”។ និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។

ចុងបញ្ចប់សាខា និងមន្ទីរកិច្ចការនារីខេត្ត ក៏បានផ្តល់ជូន អាហារសម្រន់ សាប៊ូដុំ ម៉ាស់ ខិតប័ណ្ណកូវីដ រួមនឹងសម្ភារមួយចំនួន ជូនដល់ក្រុមស្ត្រីគោលដៅផងដែរ ។