• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជន

នៅថ្ងៃពុធ ០២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ នេះ ឯកឧត្តមជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ជួបសំណេះ​សំណាលនិងទទួលអំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារអនាម័យនិងថវិកា ពីសប្បុរសជនជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត សម្រាប់យុទ្ធាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ។ ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំខេត្តកំពត។ក្នុងពិធីនេះសំណេះសំណាលនេះដែរឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះសប្បុរសជនដោយក្តីនឹករលឹក ដែលកន្លងមកសប្បុរសជនតែងតែគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្ថែមទៀតថា សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត និងយក សម្ភារ ទាំងនេះទៅបែងចែកតាមបណ្តាអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង ស្រុក ទាំង៨ ដើម្បី ចែកជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ដើម្បីថែរក្សាសុខភាពឱ្យបានល្អ ដោយតម្លាភាពស្របទៅតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម ។

អំណោយដែលសាខាទទួលបានរួមមាន ៖ មី២៦កេស ទឹកអាល់កុលលាងសំអាតដៃ៥០០ដប ត្រីខ១០០កំប៉ុង ថវិកា១២លានរៀល និង១,៨០០ដុល្លារអាមេរិក៕