• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងបានចុះសួរសុខទុក្ខ មណ្ឌលកុមារកំព្រាខេត្ត

នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់មណ្ឌលកុមារកំព្រាខេត្ត(កុមារកំព្រាចំនួន ៥២នាក់ ស្រី ២៥នាក់) និងអង្គការសហព័ន្ធនារីពិការ (ជនពិការចំនួន ៥០នាក់ ស្រី ២៥នាក់) “ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩” ដែលបានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាក្រុងព្រៃវែង អ្នកស្ម័គ្រចិត្ត ទីប្រឹក្សាយុវជន និងយុវជនកក្រក សរុបអ្នកចូលរួមចំនួន ១៨០នាក់ ស្រី ១១២នាក់ នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង។

នាឱកាសនោះ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ បន្ថែមពីនេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៍សូមលើកទឹកចិត្តដល់ប្អូនៗ ជនពិការទាំងអស់ ត្រូវខិតខំរៀនសូត្រ និងមានសង្ឃឹមក្នុងជីវិត និងសូមអោយថែរក្សាសុខភាពត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩។ ។

បន្ថែមពីនេះ មន្រ្តីសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយបន្ថែមអំពីវិធានការការពារជំងឺកូវីដ-១៩ ការបង្ការ និងការការពារពីជំងឺគ្រុនឈាម គ្រុនឈីក គោលការណ៍គ្រឹះរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម និងគម្រោងស្តារទំនាក់ទំនងគ្រួសារ។

សម្ភារ:ផ្តល់ជូនមណ្ឌលកុមារកំព្រា និងអង្គការសហព័ន្ធនារីពិកា រួមមាន៖

-សាខាខេត្តៈ អង្ករ ២០០គ.ក មី ៥០កេស និងថវិកាចំនួន ៣០០,០០០រៀល។

-អនុសាខាក្រុងព្រៃវែងៈសាប៊ូដុំ ចំនួន៩៦ដុំ។

ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខា និងលោកជំទាវ ជា ផល្គុន អនុប្រធានកិត្តិយសសាខា បានឧបត្ថម្ភសម្ភារៈបន្ថែមរួមមាន កុំព្យូទ័រ ២គ្រឿង តុញ៉ាំបាយ ៥ សម្ភារៈសិក្សា ៥២កញ្ចប់ សម្លៀកបំពាក់សិក្សាកុមារ ៥២កំប្លេ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមជូនដល់បុគ្គលិកមណ្ឌលចំនួន ៩នាក់ និងបុគ្គលិកអង្គការសហព័ន្ធនារីពិការចំនួន ៩នាក់ ក្នុង ១នាក់ ទទួលបានថវិកា ៥០,០០០រៀល និងប្អូនៗជនពិការចំនួន ៥០នាក់ ក្នុង ១នាក់ ទទួលបានថវិកាចំនួន ៤០,០០០រៀល។