• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ចុះសួរសុខទុក្ខ អ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ នៅស្រុកសូទ្រនិគម

នៅរសៀលថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនលោក នុព នឿន អតីតអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសូទ្រនិគម។ លោកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ សម្រាកព្យាបាលនៅគេហដ្ឋានលោកផ្ទាល់ ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលតែងគិតគូខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាមន្ត្រី អតីតមន្ត្រីដែលធ្លាប់បម្រើការងារមនុស្សធម៌ដែលជួបការលំបាក ឬមានជំងឺជាដើម។ លោកនាយកសាខាក៏បាន ថ្លែងអំណរគុណ និងលើកឡើងពីគុណបំណាច់នៃទឹកចិត្តសប្បុរសដែលបានលះបង់អស់កម្លាំងកាយចិត្ត ក្នុងការងារមនុស្សធម៌កន្លងមក ដែលនេះជាគំរូដ៏ប្រពៃមួយសម្រាប់កូនចៅជំនាន់ក្រោយយតម្រាប់តាម។ លោកនាយកក៏បានជូនពរ សូមឆាប់បានធូរស្រាលពីជំងឺដំកាត់ផ្សេងៗក្នុងពេលដ៏ខ្លីខាងមុខនេះ។

អំណោយមនុស្សធម៌បានផ្ដល់ជូនមាន៖ មុង២ ភួយ២ សារុង២ ក្រមា២ អង្ករ៦០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកដៅគោ២យួរ ស្កសរ១គីឡូក្រោម និងថវិកា៥សែនរៀល។