• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យការសម្ពោធសមិទ្ធផលអនាម័យទឹកស្អាតដាក់ឲ្យប្រើប្រាស់ក្នុងសាលារៀន

នៅព្រឹកថ្ងៃអង្គារ ទី២៣  ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមវត្តមានលោកជំទាវ  ពុំ  ចន្ទីនី  អគ្គលេខាធិការរដ្ឋានកាកបាទក្រហមកម្ពុជា  បានចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលអនាម័យទឹកស្អាតតាមសាលារៀន។   ក្នុងឱកាសនេះក៏មានការចូលរួមពីឯកឧត្តមខេងស៊ុម ប្រធានកិត្តិយសគណៈកម្មាធិការសាខាកក្រកខេត្ត  ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកក្រកខេត្ត  និងមានការចូលរួមពីឯកឧត្តម  លោកជំទាវ លោក  លោកស្រីក្នុងគណៈកិត្តិយសសាខានិងគណៈកម្មាធិការសាខា  អនុសាខាក្រុងស្រុកដែលពាក់ព័ន្ធក្នុងនោះដែរក៏មានយុវជនកក្រក  អ្នកស្ម័គ្រចិត្តកក្រកនិងសិស្សានុសិស្សផង។

នាឱកាសនេះ ឯកឧត្តម អ៊ុំ   រាត្រី បានធ្វើសេចក្តីរាយការណ៍ស្វាគមន៍និងសូមថ្លែងអំណរគុណដល់កាកបាទក្រហមសឹង្ហបូរីដែលបានផ្តល់ថវិកាតាមរយៈកាកបាទក្រហមកម្ពុជាដើម្បីយកមកសាងសង់សមិទ្ធផលនៅក្នុងខេត្តបន្ទាយមានជ័យជាពិសេសសូមថ្លែងអំណរគុណដល់គណៈប្រតិភូដែលបានចុះមកសម្ភោធសមិទ្ធផលអនាម័យទឹកស្អាតនាពេលនេះ។

មតិសំណេះសំណាលរបស់លោកជំទាវពុំ  ចន្ទីនីអគ្គលេខា ធិការរដ្ឋានកាកបាទក្រហមកម្ពុជា   និងមានការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងអស់។   នាក្នុងឱកាសសំណេះសំណាលរបស់លោកជំទាវអគ្គលេខាធិការរដ្ឋានគឺផ្តោតសំខាន់លើសុខភាពក្នុងកំឡុងពេលរីករាលដាលឆ្លងចូលក្នុងសហគមន៍នាពេលបច្ចុប្បន្ន  សូមឲ្យបងប្អូនត្រូវចេះប្រុងប្រយ័ត្នការពារខ្លួន បីការពារ  បីកុំ និងត្រូវរស់នៅធម្មតាតាមបែបគន្លងថ្មីរបស់ក្រសួងសុខាភិបាល។

 

សូមបញ្ជាក់ថាសមិទ្ធផលដែលបានសាងសង់រួចមកហើយមាន២សាលារៀន ÷

១.សាលាអនុវិទ្យាល័យគយម៉ែង ស្ថិតក្នុងភូមិស្តីក្រោម ឃុំគយម៉ែង ស្រុកមង្គលបូរី បានទទួលស្ថានីយ៍លាងសម្អាតដៃ១ និងដំឡើងស៊ីនទែនស្តុកទឹកចំណុះ៣០០០លីត្រចំនួន១អណ្តូង ទឹកស្អាតបំពាក់ម៉ូទ័រ១។

២.សាលាបឋមសិក្សាកងវ៉ា  ស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានទទួលស្ថានីយ៍លាងសម្អាតដៃ១ និងដំឡើងស៊ីទែន ស្តុកទឹកចំណុះ៣០០០លីត្រ១។

 

ជាចុងបញ្ចប់ក៏មានការថ្លែងអំណរគុណពីនាយិកាសាលានិងលោកនាយកសាលាដល់កាកបាទក្រហមកម្ពុជាដែលបាននាំយកសមិទ្ធផលមកសាងសង់ក្នុងសាលារបស់ពួកគាត់ជាពិសេសដល់ក្រុមប្រតិបត្តិសាខាដែលបានជ្រើសរើសគោលដៅក្នុងសាលាពួកគាត់។

កម្មវិធីនេះបានចប់នៅម៉ោង១០.១៥នាទីព្រឹកនៅថ្ងៃខែឆ្នាំដដែលប្រកបដោយបរិយាកាសរីករាយបំផុត៕