• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគីរីប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១

នារសៀលថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវញាន ទិត្យចិន្តា និង ឯកឧត្តម គិត ទ្រី អនុប្រធានគណៈកម្មាធិការសាខា តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច ចំនួន ៤៣ នាក់ ក្នុងពិធីអបអរសាទរទិវាជាតិសុខភាបមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ក្រោមប្រធានបទ «បន្តផ្តល់សេវាគាំពារមាតា និងទារក ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩» នៅសាលាសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ដោយមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមសង្កាត់ និងប្អូនៗយុវជនកាកបាទក្រហមជាច្រើនអ្នកផងដែរ។

ក្នុងឱកាសជួបសំណេះសំណាលនាពេលនេះ លោកជំទាវ ញាន ទិត្យចិន្តា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការកោតសរសើរចំពោះ ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូនទាំងអស់ ដែលមានការយល់ដឹងយ៉ាងច្បាស់ពីសារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល ក្នុងអំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានោះ បន្ទាប់ពីអានសារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវអនុប្រធានបានផ្តែផ្តាំដល់ស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះទៀងទាត់ ការបរិភោគអាហារូបត្ថម្ភអោយបានគ្រាប់គ្រាន់ ទទួលថ្នាំជាតិដែកតាមការណែនាំរបស់គ្រូពេទ្យ និងការត្រៀមលក្ខណៈមុនពេលសម្រាល ហើយបន្ទាប់ពីសម្រាលរួច ត្រូវទៅពិនិត្យសុខភាពទាំងម្តាយ និងកូន តាមការកំណត់របស់គ្រូពេទ្យ និងទទួលថ្នាំបង្ការជំងឺ១១មុខបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់រហូតដល់ទារកមានអាយុ ៦ខែ ព្រមទាំងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតដល់កុមារមានអាយុយ៉ាងតិច២ឆ្នាំ និងសូមចូលរួមអនុវត្តជាប្រចាំ នូវវិធានការការពារជំងឺកូវីដ ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល គឺរស់នៅធម្មតា តាមបែបគន្លងថ្មី។

សូមបញ្ជាក់ថា ស្ត្រីទាំង ៤៣ នាក់ បានទទួលឃីតកំណើតទារកពីសាខា ក្នុងម្នាក់ៗទទួលបាន ៖ ពូកកូនង៉ែត១ ខ្នើយ១ កន្សែងពោះគោ១ ស្រោមដៃ១គូរ ស្រោមជើង១គូរ មួក១ ម្សៅកូនក្មេង១ដប សាប៊ូកូនក្មេង១ដប មុងក្រុង១ និងថវិកា មួយចំនួនផងដែរ។