• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុងប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១

ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយឯកឧត្តម កាយ សំរួម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងឯកឧត្តម លី សារ៉េត អនុប្រធានគណៈកម្មាធិការសាខា បានប្រារព្វពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយសាលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចុះសួរសុខទុក្ខ នាំយកកញ្ចប់ឃីត មាតា ទារក ផ្តល់ជូនស្ត្រីដែលមានកូនតូចអាយុ ពី ១-២ ឆ្នាំ ស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន ២៣ នាក់ នៅបរិវេណសាលាស្រុកកោះកុង ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីដាស់តឿន លើកទឹកចិត្តឱ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានធ្វើបទបង្ហាញដល់អង្គពិធីទាំងមូលបានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រម អឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧។តមក លោក ជា សូវី ជម្រាបជូនពីអនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ និងបានអានខ្លឹមសារគន្លឹះសំខាន់ៗ អនុសាសន៍ និងការអំពាវនាវ នៅក្នុង សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២១ ។

ក្នុងពិធីនោះដែរសាខាបាននាំយកសម្ភារមួយចំនួនផ្តល់ជូន ដោយក្នុងម្នាក់ៗទទួលបាន៖ មីម៉ាម៉ា១កេស ទឹកដោះគោឆៅ១ឡូ ទឹកផ្លែឈើស្រស់១២កំប៉ុង ឃីតកូនង៉ែត១ឈុត សាប៊ូម្សៅ១កញ្ចប់ សាប៊ូដុំ២ដុំ ប្រេងកូឡា១ដប ថ្នាំបាញ់មូស១កំប៉ុង អាវយឺត២ ព្រមទាំងថវិកា ៥០,០០០ រៀល ដូចៗគ្នា ។