• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ

នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម សុខ លូប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ២១ កុម្ភៈ ២០២១ចំនួន ២៥នាក់ នៅមណ្ឌលសុខភាពសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។នាឱកាសនោះ ឯកឧត្តម សុខ លូប្រធានគណៈកម្មាធិការសាខា បានពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ហើយបានកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាព ក្នុងការបម្រើសេវាព្យាបាលជំងឺជូនប្រជាពលរដ្ឋ សំខាន់លើការបង្កើតកូននៅក្នុងមណ្ឌលសុខភាព ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានទំនុកចិត្តជឿជាក់លើសេវាសុខាភិបាលជាតិ។ ម៉្យាងទៀតដោយប្រជាពលរដ្ឋយើងពីមួយឆ្នាំទៅមួយឆ្នាំក៏កាន់តែមានការយល់ដឹងនិងធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពកាន់តែប្រសើរឡើង។ ក្នុងនោះដែរលោកជំទាវ ក៏បានលើកនូវការណែនាំមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនដល់មាតាៗគ្រប់រូប សំខាន់ស្ត្រីមានគភ៌ទាំងអស់ ត្រូវអញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ ឆ្មបជំនាញនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតលំនៅដ្ឋានរបស់ខ្លួន ទៅតាមការកំណត់ និងទទួលយកសេវាបង្ការ ព្យាបាល ថែទាំ ឲ្យបានទៀងទាត់ ព្រមទាំងទៅសម្រាលកូននៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យ មានជំនាញ និង បានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ និងត្រូវធ្វើការពិនិត្យសុខភាពក្រោយពេលការសម្រាលកូន ទាំងមាតា ទារកត្រូវទៅទទួលចាក់ថ្នាំបង្ការជំងឺទាំង១១មុខ ទៅតាមការណែនាំ ការកំណត់របស់គ្រូពេទ្យ។ នៅក្នុងបរិបទនៃកូវីដ-១៩នេះ លោកជំទាវក៏បានធ្វើការណែនាំ និង ផ្តល់នូវបទពិសោធន៍ល្អៗ អំពីវិធីថែទាំទារកចាប់ពីនៅក្នុងផ្ទៃ រហូតពេលសម្រាលជូនបងប្អូនស្ត្រី ដែលអ្នកម្តាយគ្រប់រូប គឺត្រូវចេះធ្វើអនាម័យឲ្យបានជាប្រចាំ ទាំងនៅមុនពេល និងក្នុងពេលបំបៅកូន ព្រមទាំងការផ្គត់ផ្គង់អាហារបំប៉នដល់កូនៗរបស់ខ្លួន ទៅតាមការណែនាំរបស់គ្រូពេទ្យ។ ម៉្យាងទៀតនៅពេលដែលពិនិត្យឃើញសញ្ញាគ្រោះថ្នាក់ណាមួយលើទារក នៃជំងឺរលាកផ្លូវដង្ហើម រាក ឬបញ្ហាសុខភាពផ្សេងទៀតត្រូវប្រញាប់នាំយកទារក ឬកុមារ ទៅមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលនៅជិតបំផុត។ ម៉្យាងទៀតរដូវហួតហែងមកដល់ហើយ សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ នូវភ្លើងផ្សែង នៅតាមផ្ទះ ឬតាមទៅវាលស្រែ ដើមី្បជៀសវាងកុំឲ្យមានកើតនូវភាពអន្តរាយណាមួយចំពោះបងប្អូន។កត្តាសំខាន់ក្នុងពេលដែលកំពុងជួបនូវបញ្ហាជំងឺកូវីដ-១៩ នេះ បងប្អូនត្រូវធ្វើអនាម័យឲ្យ បានជាប្រចាំ ដោយលាងសម្អាតដៃនឹងទឹកសាប៊ូ អាល់កុល ឬ ជែល បើមិនចាំបាច់សូមកុំទៅកន្លែងទីប្រជុំ ជាពិសេសត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពាររបស់ក្រសួងសុខាភិបាល។

អំណោយមនុស្សធម៌បានផ្ដល់ជូនម្នាក់ៗទទួលបាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១

យួរ​ ទឹកដោះគោខាប់១កំប៉ុង ស្កសរ១គីឡូ សម្ភារទារក១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕