• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ

នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយលោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បានប្រារព្វពិធី ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយសាលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងចុះសួរសុខទុក្ខ នាំយកកញ្ចប់ឃីត មាតា ទារក ផ្តល់ជូនស្ត្រីដែលមានកូនតូចអាយុ ពី ១-២ ឆ្នាំ ស្ត្រីមានផ្ទៃពោះ ស្រ្តីទើបសម្រាលកូន និងស្ត្រីក្នុងវ័យបន្តពូជ សរុបចំនួន ៦២ នាក់ នៅមន្ទីរពេទ្យបង្អែក រមាសហែក ។ ក្នុងគោលបំណងដើម្បីដាស់តឿន លើកទឹកចិត្តឱ្យស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ។ ឆ្លៀតក្នុងឱកាសនោះដែរក្រុមគ្រូពេទ្យ បានធ្វើការផ្សព្វផ្សាយស្តីពីស្ថានភាពសារប្រយោជន៍នៃការ មកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល និងសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋទាំងអស់ផងដែរ ។

ក្នុងពិធីនេះអ្នកចូលរួមទាំងអស់បានត្រងត្រាប់នូវខ្លឹមសារគន្លឹះសំខាន់ៗ អនុសាសន៍ និងការអំពាវនាវ នៅក្នុង សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ ២០២១ ដែលបានអានដោយលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខា និងជាប្រធាន ក្រុមការងារឥស្សរជនឆ្នើម សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខា បានគូសបញ្ជាក់ ពីអត្ថប្រយោជន៍ និងសារសំខាន់ដែលអង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើម ថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រា មរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ ។ ទន្ទឹមនឹងនេះ លោកជំទាវ បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការការពារប្រជាជន និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាន និរន្តរភាពការងារ របស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច ។ល។ ជាមួយគ្នានេះ លោកជំទាវ ដួង វណ្ណា បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងមន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ។ ក្នុងពិធីនោះដែរក្រុមការងារ ក៍បាននាំយកអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន៖

– ស្ត្រីក្នុងវ័យបន្តពូជចំនួន ១០ នាក់ ក្នុង ១ នាក់ទទួលបាន សារុង ១ ក្រមា ១ សាប៊ូ ១ ជែលលាងដៃ ១ ដប ម៉ាស ១០ បន្ទះ ថវិកា ៥០,០០០ រៀល ។

– ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចពី ១-២ ឆ្នាំ ចំនួន ៥២ នាក់ ១ នាក់ ទទួលបាន សារុង ១ ភួយ ១ ក្រមា ១ ទឹកដោះគោខាប់ ៥ កំប៉ុង ស្ករស ២ គ.ក្រ សាប៊ូលាងដៃ ២ ដុំ ជែលលាងដៃ ១ ដប ម៉ាស ១០ បន្ទះ កន្សែងធំ ១ កន្សែងតូច ១ មុងទារក ១ សាប៊ូកូនក្មេង ១ ដប ម្សៅ កូនក្មេង ១ ដប ថវិកា ៥០,០០០ រៀល ។ ដោយឡែក ស្ត្រីទើបសម្រាលកូន ស្ត្រីមានផ្ទៃពោះ ចំនួន ២៧ នាក់ ក្នុង ១ នាក់ទទួលបានបន្ថែម មួកទារក ១ អាវទារក ២ ស្រោមដៃ ស្រោមជើងទារក ១ កំប្លេ និងក្រណាត់ត្រីកោណទារក ១ ដុំ ។ ក្នុងឱកាសនោះលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ចំនួន ២៥ នាក់ ស្ត្រីទើបសម្រាលចំនួន ១២ នាក់ និងយុវជនកាកបាទ ក្រហមកម្ពុជា ចំនួន ១០ នាក់ សរុបចំនួន ៤៧ នាក់ ក្នុង ១ នាក់ថវិកា ៣០,០០០ រៀល ។