• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលសួរសុខទុក្ខគ្រួសារដែលឆ្លងជំងឺ COVID-19 នៅ មន្ទីរពេទ្យបង្អែកស្រុកស្អាង

នៅព្រលប់ថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់ក្រុមគ្រួសារបុរសអាយុ ៦០ ឆ្នាំ ដែលឆ្លងជំងឺ COVID-19 ចំនួន១គ្រួសារ នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកស្អាង ខេត្តកណ្តាល ។

សូមបញ្ជាក់ថា គ្រួសារបុរសជនជាតិខ្មែរ ១នាក់ អាយុ ៦០ឆ្នាំ ដែលបានឆ្លងជំងឺ COVID-19 មានសមាជិក សរុប ៤នាក់ រស់នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម​ គង់ សោភ័ណ្ឌ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអនាម័យឲ្យបានខ្ជាប់ខ្ជួនឧស្សាហ៍លាងសំអាតដៃដោយសាប៊ូ ឬអាកុលជាដើម បន្ទាប់ពីបានប៉ះពាល់ ឬកាន់នូវវត្ថុទាំងឡាយណា ដែលជារបស់សាធារណ: ជាពិសេសនៅពេលយើងធ្វើដំណើរចេញទៅខាងក្រៅ បងប្អូនត្រូវពាក់ម៉ាស់ការពារឲ្យបានត្រឹមត្រូវជានិច្ច។  ឯកឧត្តមបន្តថា ចំពោះអ្នកជំងឺ COVID-19 ១នាក់ ដែលក្រុមគ្រូពេទ្យបានរៀបចំដាក់គាត់ឲ្យនៅដាច់ដោយឡែក និងកំពុងតែព្យាបាលនៅមន្ទីរពេទ្យដោយការយកចិត្តទុកដាក់ខ្ពស់ជាទីបំផុត ។

អំណោយមនុស្សធម៌ដែលសាខាបានប្រគល់ជូនមាន ៖ មីខ្លាឃ្មុំ ៤កេស ,ទឹកសុទ្ធ ២កេស ,ទឹកផ្លែឈើ ២កេស ថវិកាបានជូនដល់ក្រុមគ្រួសារ ចំនួន ២លានរៀល និងអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថវិកាចំនួន ១លានរៀលផងដែរ ៕