• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចុះសួរសុខទុក្ខស្រ្តីទើបសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្ត

ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម អ៊ូច ភា  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាឃីតសម្រាប់ស្រ្តីទើបសម្រាល ជូនដល់ស្រ្តីទើបសម្រាល ដែលកំពុងមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ចំនួន ៣៦នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ពិសេសស្រ្តី និងកុមារ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ជាបន្តឯកឧត្តមប្រធាន ក៏បានពាំនាំនូវអនុសាសន៍សម្តេចប្រធានជូនដល់បងប្អូនទាំអស់៖

១-សូមឲ្យស្រ្តីមានផ្ទៃពោះទាំងអស់ អញ្ជើញទៅពិនិត្យសុខភាព ពិគ្រោះយោបល់ជាមួយគ្រូពេទ្យ និងឆ្មបជំនាញនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតផ្ទះ ឲ្យបានទៀងទាត់យ៉ាងតិចចំនួន៤ដងតាមពេលវេលា និងការណែនាំរបស់គ្រូពេទ្យ ទទួលយកសេវាបង្ការ ព្យាបាលទាំងអស់ ជាពិសេសស្ម័គ្រចិត្តធ្វើត្តេសឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍ និងស្វាយ ដើម្បីរួមគ្នាលុបបំបាត់ការចម្លងពីរម្តាយទៅកូន។

២.សូមទៅសម្រាលកូននៅមណ្ឌលសុខភាពឬមន្ទីរពេទ្យ ដែលមានគ្រូពេទ្យឆ្មបជំនាញទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។

 

៣.សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាលទាំងមាតា ទាំងទារក យកកូនទៅទទួលថ្នាំបង្ការជំងឺ១១មុខតាមពេលវេលាកំណត់ ពិនិត្យតាមដានសុខភាព និង ការលូតលាស់របស់កូនរហូតដល់កូនមានអាយុ   ២ឆ្នាំ។

៤.សូមបំបៅដោះទារកដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកអាយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់មុខ គ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង)រួមជាមួយការបំបៅទឹកដោះម្តាយរហូតដល់កុមារអាយុ២ឆ្នាំ។

៥.សូមប្រញ៉ាប់យកទារកឬកុមារទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយនៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺឆ្លងដទៃទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះ ទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះដែរឯកឧត្តមប្រធានក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

បន្ទាប់មកនៅថ្ងៃដដែលនោះដែរលោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ឯកឧត្ដម លោក លោកស្រីសមាជិក សមាជិកា នាយកប្រតិបត្តិសាខា មន្រ្តីសាខា និងមន្រ្តីអនុសាខាស្រុកគិរីវង់ ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាឃីតសម្រាប់ស្រ្តីទើបសម្រាល ជូនដល់ស្រ្តីទើបសម្រាល ដែលកំពុងមកសម្រាកនៅមន្ទីរពេទ្យសង្អែកស្រុកគិរីវង់ ចំនួន ២៤នាក់ ផងដែរ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនស្រ្តីទើបសម្រាលក្នុងម្នាក់ៗទទួលបាន ឃីតសម្ភារៈសម្រាប់              ម្តាយ និងទារកចំនួនមួយ ដែលក្នុងនោះមាន -កញ្រ្ចែងសម្រាប់ដាក់សម្ភារៈ១ -ពូកខ្នើយសម្រាប់ទារក១- មុងគ្រប១ -ភួយ១ -សារុង១ -កូនកន្សែង២ -មួក ស្រោមដៃ ស្រោមជើង១ឈុត -អាវ ខោទារក១ឈុត -ម្សៅ KODOMO១ដប -សាប៊ូម្សៅ១ដប -សាប៊ូទឹក KODOMO១ដប – តំបាត្រចៀក១កំប៉ុង -ប្រេងកូឡាតាប៊ិ១ដប -កុំប្រេស១ដុំ -បេតាឌីន១ដប -ថង់ប្លាស្ទិក១ និងថវិកាចំនួន ២ ម៉ឺនរៀល ៕