• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគីរី ប្រគល់ផ្ទះមនុស្សធម៌នៅស្រុកកោះញែក

នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី រួមជាមួយនឹង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខា មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត យុវជនស.យ.ស.ស និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះមនុស្សធម៌ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ធ្វើអំពីឈើ ប្រក់ស័ង្កសី មានទំហំ ៥ម៉ែត្រ × ៦ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋចំនួន ៤ខ្នងផ្ទះ (ស្មើនឹង ៤គ្រួសារ) ព្រមទាំងចែកអំណោយជូនប្រជាពលរដ្ឋចាស់ជរា ទីទ័លក្រ ជនពិការ ចំនួន ៤៥គ្រួសារ (រួមទាំងក្រុមគ្រួសារទទួលផ្ទះចំនួន ៤ខ្នង) មកពីឃុំរយ៉ និងឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ សុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ មានទុក្ខលំបាក ជនងាយរងគ្រោះ និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ លើសពីនេះទៀត ឯកឧត្តមប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងក្រុមគ្រួសារទទួលបានផ្ទះទាំង៤គ្រួសារ សូមមេត្តាថែរក្សាផ្ទះមនុស្សធម៌ទាំង៤នេះ និងសម្អាតបរិស្ថានជុំវិញផ្ទះ ដោយប្រកាន់ខ្ជាប់នូវ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយឧស្សាហ៍ទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាពឲ្យបានទៀងទាត់ ទៅតាមការណែនាំរបស់គ្រូពេទ្យ។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ មានសេចក្តីសប្បាយរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលតែងយល់ពីទុក្ខធុរៈ និងមានចិត្តសន្ដោសប្រណីដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយជាចាំបាច់ និងសូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានជួបតែសេចក្ដីសុខ និងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។