• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ប្រគល់ផ្ទះមនុស្សធម៌ ដល់ចាស់ជរាគ្មានទីពឹងនៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ

នៅព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា បានប្រគល់ផ្ទះចំនួន៣ខ្នងទំហំ ៥×៦ ជូនចាស់ជរាគ្មានទីពឹង និងផ្តល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៦០គ្រួសារ រស់នៅក្នុង ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ ពណ៌សម្បុរ ពូជសាសន៍ ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមពាក្យស្លោក ” ទីណាមានទុក្ខលំបាក ទីនោះកាកបាទក្រហមកម្ពុជា ” ។

ឯកឧត្តមក៍បានផ្តាំផ្ញើបន្ថែមដល់ប្រជាពលរដ្ឋឲ្រ្យថែរក្សាសុខភាពត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសផុតពីជំងឺទាំងឡាយ ជាពិសេសជំងឺកូវីដ-១៩ ត្រូវមានការលាងសម្អាតដៃជាប្រចាំរាល់ពេលដែលកាន់របស់មិនស្អាត និងពាក់ម៉ាសរាល់ពេលធ្វើដំណើរទៅឆ្ងាយ ជាពិសេកន្លែងទីប្រជុំជន រាល់ការចម្អិនអាហារសាច់ត្រូវឱ្យបានឆ្អិនល្អ និងទំលាប់ហូបស្អាត រស់នៅស្អាត ផឹកស្អាត ជានិច្ច ។

សូមបញ្ជាក់ថាអំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម , មី១កេស, ត្រីខ ១០កប៉ុង , ទឹក

ត្រី ១យួរ, ទឹកស៊ីអ៊ីវ១យួរ និងឃីត១កញ្ចប់។ ក្នុងនោះគ្រួសារដែលបានផ្ទះ ទទួលអំណោយបន្ថែមរួមមាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ , ទឹកស៊ីអីវ ១យួរ, កន្ទេល ១, ធុងចម្រោះ១, ឆ្នាំង២ និងឃីត១កញ្ចប់ ផងដែរ៕