• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងចុះពិនិត្យអណ្តូង ទឹកស្អាត នៅស្រុកបរិបូរណ៏

សាខាកក្រក ខេត្តកំពង់ឆ្នាំង ÷ នាព្រឹកថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ លោក ដោក ប៊ុនថុន សមាជិកគណៈកម្មាធិការសាខា លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា លោក ប្រាក់សោភ័ណ្ឌ នាយកប្រតិបត្តិសាខា និងមន្ត្រីសាខា អនុសាខា បានចុះពិនិត្យ និងរៀបចំអណ្ដូងទឹកស្អាត (ព្រះរាជអំណោយដ៏ឧត្តុងឧត្តម សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា) ជូនប្រជាពលរដ្ឋ នៅភូមិកំពង់ព្រះ ភូមិឆ្នុកទ្រូ ភូមិសេះស្លាប់ ភូមិកំពង់អួរ ភូមិកោះតាម៉ូវ (ឃុំឆ្នុកទ្រូ និងឃុំខុនរ៉ង) ក្នុងស្រុកបរិបូណ៌ ។ ក្នុងនោះផងដែរ ក៏មានការចូលរួមពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង និង មន្ត្រីនៃមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ឆ្នាំង ។ ក្នុងនោះផងដែរ ឯកឧត្តមប្រធានគណកម្មាធិការសាខាក៏បានឆ្លៀតចូលមើលការសាងសង់ទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋនាពេលទឹកឡើងមកដល់នាពេលខាងមុខ ៕