• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះពិនិត្យអណ្ដូងទឹកស្អាតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក

សាខា កក្រក ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក អាន សុឃីម នាយកសាខា និងសហការី បានចុះត្រួតពិនិត្យមើលអណ្ដូងទឹកស្អាត ផ្ដល់ដោយកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផល និងអណ្ដូងដែលខូច សរុបចំនួន ៣អណ្ដូង (អណ្តូងខូចចំនួន១) ស្ថិតនៅភូមិចំនួន២ គឺភូមិជីមាត និងភូមិណងបួរ ឃុំណងឃិឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឆ្លៀតក្នុងឱកាសនោះដែរ លោកនាយក និងក្រុមការងារ បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ឲ្យយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់អណ្ដូងទឹក ចូលរួមថែរក្សាអណ្តូងទឹកឲ្យបានល្អ សម្អាតបរិស្ថានជុំវិញទីធ្លាអណ្ដូងទឹក និងបានប្រើប្រាស់គ្រប់ៗគ្នា៕