• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ នៅភូមិកំពង់ស្មាច់តូច ស្រុកព្រៃនប់

សាខាកក្រកខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានចាត់ឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមទៅផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន០១គ្រួសារ នៅភូមិកំពង់ស្មាច់តូច ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យមេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ឲ្យតែនៅមានជីវិតរស់នៅ គឺបងប្អូនអាចប្រកបរបររកទទួលទាន ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។ ជាមួយគ្នានោះ  ឯកឧត្តមក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយត័្នឲ្យបានខ្ពស់ក្នុងការបង្ការចំពោះបញ្ហាខ្យល់កន្ត្រាក់នេះ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនរួមមានមួយគ្រួសារ ៖ អង្ករ២៥ គីឡូក្រាម ឃីត ១(មុង១ ភួយ១ សារុង១ ក្រម៉ា១) តង់១ កន្ទេល១ មី ១កេះ ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ ទឹកស៊ុទ្ធ ១កេះ អាវចំនួន ៥ ខោចំនួន១  សាប៊ូ ២ដប ស្បែកជើង ១គូរ ប៊ីចេង ១កញ្ចប់/១គីឡូ ប្រេងឆា ១ដប/១លីត្រ ច្រាសដុសធ្មេញ ១ដើម ថ្នាំដុសធ្មេញ ១ដប និងថវិកាមួយចំនួន៕