• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាកណ្តាលឧបត្ថម្ភជូនដល់អង្គការជំនួយនៃក្តីសង្ឃឹមក្នុងសហគមន៍

សាខា កក្រក ខេត្តកណ្ដាល ៖ ថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅឧបត្ថម្ភជូនដល់អង្គការជំនួយនៃក្តីសង្ឃឹមក្នុងសហគមន៍ ( កុមារខ្សោយសតិបញ្ញា ) ទាំង៥សាខា នៅក្នុងខេត្តកណ្តាល ។ ពិធីនេះបានប្រព្រឹត្តទៅ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត សមាជិក សមាជិកាគណ:កម្មាធិការសាខា និងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត នៅក្នុងបរិវេណអនុវិទ្យាល័យអនុវត្ត សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំរបស់អង្គការ លោកគ្រូ អ្នកគ្រូ និងក្មួយៗកុមារខ្សោយសតិបញ្ញាទាំងអស់ដោយក្តីនឹករឭកក្រៃលែង ។ ឯកឧត្តមបានផ្ដាំផ្ញើដល់លោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងក្មួយៗទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចូលរួមការពារ ការឆ្លងរាតត្បាតនៃជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ គឺការចូលរួមទាំងអស់គ្នា ដោយប្រកាន់យកនូវទម្លាប់ការរស់នៅធម្មតា តាមបែបគន្លងថ្មី ។

សូមបញ្ជាក់ជូនថា អង្គការនេះសព្វថ្ងៃមានសាខាចំនួន ៥កន្លែងនៅក្នុងខេត្តកណ្តាល ក្នុងនោះ ក្រុងតាខ្មៅមាន ៣កន្លែង ,ស្រុកស្អាង ១កន្លែង និង១កន្លែងទៀតនៅស្រុកកណ្តាលស្ទឹង បុគ្គលិកសិក្សាដែលមើលថែទាំកុមារ ចំនួន ៤០នាក់ និងកុមារខ្សោយសតិបញ្ញា សរុបចំនួន ២០៥នាក់ ។

ដោយមើលឃើញពីការលំបាកខ្វះខាតរបស់អង្គការនៅក្នុងឆ្នាំ២០២០កន្លងមកនេះ អង្គការបានប្រឈមទៅនឹងការបាត់បង់ជំនួយស្ទើរទាំងស្រុង ឯកឧត្តមប្រធានក៏បានផ្តល់ជូននូវអង្ករចំនួន៥តោន ,មី ៥០កេសតូច ,ត្រីខ២០០កំប៉ុង ,ទឹកត្រី១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ ,ទឹកសុទ្ធ ២០ដបធំ ស្មើនឹង ៤០០លីត្រ ,ម៉ាស់ ២៥០បន្ទះ ,ទឹកអាល់កុល៣០លីត្រ ,ប្រេងឆា១៨ដប ៕