• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបសួរសុខទុក្ខគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់នៅ ឃុំកន្ទួត ស្រុកស្វាយលើ

នៅព្រឹក​ថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣​ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៧ គ្រួសារ (រលំ​ផ្ទះ១ខ្នង​ និងរបើកដំបូល៦ខ្នង)​ កាលពី​ថ្ងៃទី​ ១១​ ខែមីនា​ ឆ្នាំ២០២០ នៅភូមិភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ​។  មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងបានសំដែងនូវការសោកស្ដាយជាខ្លាំងជាមួយក្រុមគ្រួសាររងគ្រោះ ដែលនេះជាការរងគ្រោះនឹកស្មានមិនដល់ និងគ្មានអ្នកណាចង់ជួបប្រទះឡើយ ហើយសូមលើកទឹកចិត្តបងប្អូន សូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងតទៅមុខទៀត ដើម្បីជីវភាពក្រុមគ្រួសារ។ ឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារមាន៖
-​ គ្រួសាររលំ​ ទទួលបាន​ មុង២​ ភួយ២​ សារុង២​ ក្រមា​២​ អាវយឺត៤​ កន្ទេល២​ មី២កេស​ ត្រីខ២យួរ​ អង្ករ៦០គីឡូក្រាម​ ស័ង្កសី៣០សន្លឹក​ និង​ថវិកា៤សែនរៀល​

– គ្រួសាររលំ​ ទទួលបាន​ មុង១​ ភួយ១​ សារុង២១ ក្រមា​១ អាវយឺត២​ កន្ទេល១​ មី១កេស​ ត្រីខ១យួរ​ អង្ករ៣០គីឡូក្រាម​ ស័ង្កសី១០សន្លឹក​ និង​ថវិកា១សែនរៀល​៕