• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះមកពី៧ភូមិ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត

សាខាកក្រកខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ នេះឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមកាងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពល រដ្ឋចំនួន៣០គ្រួសារ (មានជីវភាពខ្វះខាត ១២ គ្រួសារ ស្ត្រីម៉េម៉ាយមានកូនច្រើន៦គ្រួសារ កុមារកំព្រា១គ្រួសារ ជនពិការ២គ្រួសារ ចាស់ជរាគ្មានទីពឹង ៩ គ្រួសារ ) មកពី៧ភូមិ ឃុំស្រអែម ស្រុកជាំក្សាន្ត ។នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា និងបានផ្តាំផ្ញើសូមអោយបងប្អូនថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារ ទប់ស្កាត់មេរោគ កូវីដ១៩ ។

សម្ភារផ្តល់ជូនក្នុងៗគ្រួសាររួមមាន៖អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១យួរ អាហារបំប៉ន១០កញ្ចប់ និងថវិការមួយ ចំនួន ។

-ប្រគេនព្រះសង្ឃគង់នៅវត្តកែវគីរីសិក្ខាស្វរៈ អង្ករ ១០០គីឡូ មី៦ កេស ទឹកក្រូច២ កេស ទឹកសុទ្ធ ២ កេស និងថវិកាសប្បុរសជនចំនួន ១,៦៨២,០០០រៀល។