• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ នៅស្រុកចន្ទ្រា

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃ សុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មករាឆ្នាំ២០២១ នេះ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងនិងសហការី បានបន្តជួបសំណេះសំណាល សួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ / ជំងឺអេដស៍ ចំនួន ១១ គ្រួសារ មកពី ៤ ឃុំ ក្នុងចន្ទ្រា ដែលពិធីនេះប្រារព្វធ្វើនៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចន្ទ្រា។

នាឱកាសនោះ លោកជំទាវ ដួង វណ្ណា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង បានផ្តល់អនុសាសន៍ ៦ ចំណុច របស់សម្តេចប្រធាន រួមជាមួយនឹងការប្រឈមទៅនឹងការទប់ស្តាត់ការីករាលដាលជំងឺកូវីដ១៩ ដូចតទៅ :

១-សូមសាខាកាកបាទក្រហមកម្ពុជាយុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងពីបញ្ហាអេដស៍ និងជំងឺកូវីដ-១៩ដល់សហគមន៍ជនបទនឹងត្រូវផ្ដល់ការជួយឧបត្ថម្ភគាំពារដល់អ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍ រស់នៅធម្មតាតាមបែបគន្លងថ្មី ។

២-សូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋបានប្រព្រឹត្ត ឬសង្ស័យថាខ្លួនប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់រួសរាន់ទៅស្វែងរកកន្លែងផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេស៍ដោយស្ម័គ្រចិត្ត និងរក្សាការសម្ងាត់នៅតាមសេវាសាធារណៈ សង្គមស៊ីវិល ឯកជន ។ល។ ដើម្បីឆាប់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ ដែលអាចប្រើប្រាស់ក្នុងការសម្រេចចិត្តក្នុងការថែទាំ និងព្យាបាលទាន់ពេលវេលា ។

៣-ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងជាពិសេសឆាប់ធ្វើតេស្តឈាម ដើម្បីទទួលសេវាការពារជម្លងមេរោគអេដស៍ទៅទារក ។

៤-សូមបញ្ឍប់ជាដាច់ខាត នូវគ្រប់ទម្រង់មាក់ងាយ និងរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ ស្តីពីការបង្ការ ការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាផង និង ទង្វើមនុស្សធម៌ ។

៥-សូមប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរ ឬមានការប្រព្រឹត្ត ប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ សូមប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០%នៅរៀងរាល់ពេលដែលមានទំនាក់ទំនងរួមភេទ ។

៦- សូមបង-ប្អូនរួមជាតិ រួមកម្លាំងគ្នាចូលរួមជាចរន្តជាតិ ជាកម្លាំងសាមគ្គីភាពរឹងមាំក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមិនឱ្យកើតមានក្នុងសហគមន៍ ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារមេរោគអេដស៍ចំនួន ១១ គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ទឹកដោះគោខាប់ ៥ កំប៉ុង សាប៊ូក្រអូប ៤ ដុំ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រម៉ា) អាវយឺត ២ និងថវិកាថ្លៃធ្វើដំណើររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៥០,០០០ រៀល ៕ ដោយមានការអាណិតអាសូរលោកជំទាវ ដួង វណ្ណា បានឧបត្ថម្ភបន្ថែម ដល់អ្នករងគ្រោះទាំង ១១ គ្រួសារ ក្នុង ១ គ្រួសារថវិកា ៣០,០០០ រៀល ។ ឧបត្ថម្ភដល់ក្រុមការងារ អាជ្ញាធរភូមិ ឃុំ ប្រជាការពារ សរុបថវិកាអស់ចំនួន ១,០០០,០០០ រៀល ។