• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនៅស្រុកអូរជុំ

នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ២ រោច ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី៣១ខែ ធ្នូ ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដឹកនាំដោយ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ អនុប្រធាន សមាជិក សមាជិការគណៈកម្មាធិការសាខា មន្ត្រីសាខា អនុសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនជាប្រធានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹង ចំនួន ២៤១គ្រួសារ មកពីឃុំចំនួន ៧ និង ៣៧ ភូមិ ដែលពិធីចែកអំណោយមនុស្សធម៌ខាងលើនេះ ធ្វើនៅសាលា ស្រុកអូរជុំ ខេត្តរនតគិរី។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តមថងសាវុន បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៍សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

ឯកឧត្តមបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ សូមរស់នៅ ដោយយកចិត្តទុកដាក់ គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបទៅដោយអនាម័យដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗ។ និង ដើម្បីការពារ

ហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយសូមអនុវត្តឱ្យបានត្រឹមត្រូវតាមសារអប់រំនានារបស់ក្រសួងសុខាភិបាលដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះតាមរយៈការលាងដៃឲ្យបានញឹកញាប់ជាប្រចាំជាមួយសាប៊ូ នឹងទឹកស្អាត ឬទឹកអាល់កុល និងត្រូវទម្លាប់ហូបទឹកក្តៅរាល់ថ្ងៃ យកចិត្តទុកដាក់រក្សាសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានជាប្រចាំ បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ហើយត្រូវពាក់ម៉ាស់ ឬក្រមា ពេលចេញក្រៅផ្ទះជាដើម និងមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាផ្តល់ជូននាពេលនេះក្នុង១គ្រួសារទទួលបានអង្ករ២៥kg មី ១កេសតូច និងត្រីខ១យួរ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ

២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី

បានចែកអំណោយមនុស្សធម៌របស់កាកបាទក្រហម

កម្ពុជាបានចំនួន៥ស្រុករួមមាន៖ ស្រុកវើនសៃមានចំនួន ៣៩៦គ្រួសារ,ស្រុកអណ្តូងមាសចំនួន២២៣គ្រួសារ,ស្រុកបរកែវចំនួន២២៦គ្រួសារ,ស្រុកលំផាត់ចំនួន២៤១

គ្រួសារ,និងស្រុកអូរជុំនាពេលនេះចំនួន២៤១គ្រួសារ។សរុបទាំង៥ស្រុកមានប្រជាពលរដ្ឋទីទាល់ក្រនិងជនចាស់ជរាគ្មានទីពឹងចំនួន១,៣២៧គ្រួសារទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា៕