• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខចាស់ជរា ជនពិការនិងគ្រួសារក្រីក្រ មកពីឃុំទាំង៣ របស់ស្រុកអណ្តូងមាស

នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី អមដំណើរដោយឯកឧត្តមលោកជំទាវ អនុប្រធានសមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញចុះជួបសំណេះ សំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនងាយរងគ្រោះ​ចាស់ជរា ជនពិការនិងគ្រួសារក្រីក្រចំនួន២២៣គ្រួសារ មកពីឃុំទាំង៣ របស់ស្រុកអណ្តូងមាស ខេត្តរតនគិរី។មានប្រសាសន៍សំណេះសំណាលជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយនៅទីតាំងខាងលើ ឯកឧត្តម ថង សាវុន បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈពណ៌សម្បុរជំនឿសាសនាឫនិន្នាការនយោបាយអ្វីឡើយ។

ឯកឧត្តមបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនពុកម៉ែបងប្អូននាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ពុកម៉ែបងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធានដូចដែលបានលើកឡើងថា“កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល ”។

ឆ្លៀតឱកាសនេះឯកឧត្តម​ ថង​ សាវុន បានធ្វើការណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ចូលមកក្នុងសហគមន៍របស់យើងដោយអនុវត្តន៍អោយបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនិងជំងឺដ៏កាចសាហាវនេះ។ ជាពិសេសសូមពុកម៉ែបងប្អូនត្រូវថែរក្សាសុខភាពឱ្យបានល្អ តាម

រយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយក៏ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដើម្បីអោយជីវភាពរស់នៅក្នុងគ្រួសារមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារងាយរងគ្រោះ នាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ ២៥ គីឡូ ត្រីខ ១យួរ និង មី១កេស ផងដែរ។