• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយមនុស្សធម៌ ឧបត្ថម្ភដល់មន្ទីរពេទ្យបង្អែក

នៅរសៀលថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌មួយចំនួនឧត្ថម្ភដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។មានប្រសាសន៍នាឱកាសនោះ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនចំពោះលោកប្រធានមន្ទីរសុខាភិបាលខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ទាំងអស់ដែលកំពុងផ្ដល់សេវាសុខភាពយ៉ាងចិត្តទុក្ខដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវានៅទីនេះ ជាពិសេសជំវិញករណីជំងឺរលាកសួត (COVID-19) បង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី។ លោកជំទាវក៏បានសំដែងនូវអំណរអរគុណបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានប្រឹងប្រែងធ្វើការទាំងថ្ងៃ ទាំងយប់រហូតដល់ ១៥ ទៅ ១៦ម៉ោងឯណោះក្នុង១ថ្ងៃ ជំវិញករណី COVID-19 នេះ។ លោកជំទាវ បានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំជូនដល់មន្ទីរបង្អែកខេត្តសៀមរាប នាពេលនោះមានចំនួនតិចតួចក្តី ក៏សង្ឃឹមថានឹងអាចសម្រួលដល់មន្ទីរពេទ្យនេះបានចំណែកតូចណាមួយដែរ ហើយក៏ជាការបង្ហាញនូវការគិតគូររបស់ថ្នាក់ដឹកនាំ ពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធាន ។

អំណោយមនុស្សធម៌ដែលបានឧបត្ថម្ភរួមមាន៖ ម៉ាស់ ៣ពាន់ ទឹកបរិសុទ្ធសុទ្ធ ៥០កេស មី ៣៦កេស។