• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ឧបត្ថម្ភដល់មជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹម សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

សាខាកក្រកខេត្តកណ្ដាល ៖នៅរសៀលថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅ ឧបត្ថម្ភជូនដល់មជ្ឈមណ្ឌលសម្លេងនៃសេចក្តីសង្ឃឹមនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល។ពិធីនេះបានប្រព្រឹត្តទៅដោយមានការរួមពីសមាជិកសមាជិកា គណ:កម្មាធិការសាខា និងមន្ត្រីក្រោមឱវាទជាច្រើននាក់ផ្សេងទៀត ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនលោក ថ្នាក់ដឹកនាំមជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ ចាស់ជរាឥតទីពឹង និងក្មួយៗកុមារកំព្រាទាំងអស់ដោយក្តីនឹករឭកក្រៃលែង ។ ឯកឧត្តមបានផ្ដាំផ្ញើដល់លោក លោកស្រី ព្រមទាំងក្មួយៗទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ និងត្រូវប្រកាន់ខ្ជាប់នូវអនាម័យ៣ប្រការគឺ៖ រស់នៅស្អាត ហូបស្អាត និងផឹកស្អាត ហើយត្រូវឧស្សាហ៍លាងសំអាតដៃនឹងសាប៊ូ ឬទឹកអាល់កុល ដើម្បីចូលរួមការពារការឆ្លងជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជារបស់យើង សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋទូទៅ ដោយបារម្ភគិតគូរខ្លាចពលរដ្ឋមានជួបនូវបញ្ហាផ្នែកជីវភាពរស់នៅ ឬជំងឺឈឺស្កាត់ផ្សេងៗ ។

អំណោយដែលបានផ្តល់ជូនមជ្ឈមណ្ឌល មាន ៖ អង្ករ ២តោន ,មី ៣០កេសតូច ,ត្រីខ ៣០០កំប៉ុង ,ទឹកត្រី ១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ ,សាប៊ូ ២៨៨ដុំ ,ទឹកសុទ្ធ ២០ដបធំ ស្មើនឹង ៤០០លីត្រ ,ម៉ាស់ ៥០០បន្ទះ ,ទឹកអាល់កុល ១កាន ស្មើនឹង ៣០លីត្រ ,ប្រេងឆា ១២ដប និងថវិកា ២លានរៀល ។ ចំពោះមន្ត្រី-បុគ្គលិក ១៥នាក់ ក្នុងម្នាក់ៗឧបត្ថម្ភជូន ៥ម៉ឺនរៀល ,ចាស់ជរាឥតទីពឹង ១០នាក់ ក្នុងម្នាក់ៗ ចំនួន ៤ម៉ឺនរៀល និងកុមារកំព្រា ៤០នាក់ ជូនក្នុង១នាក់ម្នាក់ៗ ចំនួន ២ម៉ឺនរៀនផងដែរ ៕