• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺចុះសួរសុខទុក្ខប្រជាជនដែលរស់នៅជាមួយមេរោគអេដស៍ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច

សាខាកក្រកខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នេះ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានចាត់ឱ្យ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា និងសហការី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនលោកយាយ រៀម សារុន អាយុ ១០៨ឆ្នាំ រស់នៅជាមួយកូនស្រីឈ្មោះ រុន សុខណាអាយុ ៥៤ឆ្នាំជាស្ត្រីមេម៉ាយ(ដែលផ្ទុកមេរោគអេដស៍)ហើយមានចំនួន ៣នាក់ ,២នាក់រស់នៅក្នុងមណ្ឌលកុមារកំព្រា មុខរបរសព្វថ្ងៃក្រងស្បូវលក់

ក្នុងមួយកណ្ដប ៥០០រៀល ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង រួចបន្តដំណើរទៅសួរសុខទុក លោកស្រី សាន ធាវី អាយុ ៥២ឆ្នាំ និងលោក សាន់ សឿន អាយុ ៦៥ឆ្នាំទទួលបន្ទុកចិញ្ចឹមចៅភ្លោះស្រីទាំង ៣នាក់ បន្ទាប់កូនស្រីគាត់ឈ្មោះ សៀង អី សម្រាលហើយគ្មានលទ្ធភាពចិញឹមកូន គាត់ក៏យកចៅមកមើលថែចិញ្ចឹម ស្ថិតនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរ សុខ ទុក្ខប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះទាំងអស់ទោះបីជាសម្តេចជាពិសេសឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាមិនបានអញ្ជើញដោយផ្ទាល់ក៏សម្តេចនិងឯកឧត្តមតែងតែចាត់ឱ្យក្រុមការងារ ចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដោយក្តីនឹករលឹក អាណិត ស្រឡាញ់បំផុត និងបានគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃ និងបញ្ហាសុខភាព របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកវេជ្ជ.អោ វណ្ណថេន បានពាំនាំនូវសារអំពាវនាវ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តតាមវិធានការនានា របស់ ក្រសួងសុខាភិបាល ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ តាមវិធី «រស់នៅធម្មតា តាមបែបគន្លងថ្មី »។

សូមបញ្ជាក់ថា គ្រួសារលោកយាយដែលមានអាយុ១០៨ឆ្នាំ ទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ, នំធុង១ធុង, ប្រេងឆា១ដប,ទឹកដោះគោ ១កំប៉ុងឃីត ១កញ្ចប់ (មុង១, ភួយ១, សារុង១, ក្រមា១,) និងថវិកា ១០ម៉ឺនរៀល។

គ្រួសារដែលមានកូនភ្លោះ ៣នាក់ ទទួលបាន ៖ អង្ករ ៥០ គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ,នំធុង ១ធុង,ប្រេងឆា ១ដប,ទឹកដោះគោ ១កំប៉ុង,ឃីត ១កញ្ចប់ (មុង១, ភួយ១, សារុង១, ក្រមា១,) និងថវិកា ២០ម៉ឺនរៀល។