• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទទួលអំណោយជាថវិកាចំនួន៥០០ដុល្លារអាមេរិក ពី ម្ចាស់សិប្បកម្ម ហេង ស្រេង

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ ខែ​ ធ្នូ ឆ្នាំ ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានជួបសំណេះសំណាល និងទទួលអំណោយជាថវិកាចំនួន៥០០​ដុល្លារអាមេរិក ពីលោក ពាង ស្រេង និងអ្នកស្រី ទៀង លី ម្ចាស់សិប្បកម្ម​​ ហេង ស្រេង​ ព្រមទាំងក្រុមគ្រួសារ​ ។នាឱកាសនោះ​ លោក​ ជិន​ ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ

និងជាពិសេសពីសំណាក់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណចំពោះ លោក ពាង ស្រេង និងអ្នកស្រី ទៀង លី ព្រមទាំងក្រុមគ្រួសារ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន​ ក្នុងការចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់សាខា ហើយសូមសន្យាថា សម្រាប់ថវិកាដែលទទួលបាននាពេលនេះ នឹងយកទៅចាត់ចែងប្រើប្រាស់ជួយដល់ជនរងគ្រោះ​ និងងាយរងគ្រោះប្រកបដោយតម្លាភាព​ និងគណនេយ្យភាព ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧​ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ ឆ្លៀតក្នុងឱកាសនោះ លោកនាយកប្រតិបត្តិ ក៏បានជម្រាបជូនអំពីស្ថានការណ៍បច្ចុប្បន្ននៃជំងឺកូវីដ១៩ ​ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត​ ដោយអនុវត្តតាមវិធានការបង្ការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ​ កាកបាទក្រហមកម្ពុជា ដែលមាន ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, សាខាកាកបាទក្រហមរាជធានី​ភ្នំពេញ ក៏បាននឹងបន្តចុះអប់រំផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ​ ដើម្បីរួមគ្នាធ្វើយ៉ាងឲ្យប្រជាពលរដ្ឋយើងមានសុខុមាលភាពល្អ ឆ្លងផុតពីជំងឺដ៏កាចសាហាវមួយនេះទាំងអស់គ្នា ៕