• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបជួបសំណេះសំណាល និងទទួលថវិការពីសប្បុរសជន

នាព្រឹកថ្ងៃ អង្គារ ៩កើត ខែមិគសរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា បានជួបសំណេះសំណាល និងទទួលថវិការពីសប្បុរសជន ដើម្បីជួយគាំទ្រសកម្មភាពមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ មានប្រសាសន៍នាកឱកាសនោះ លោកនាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ សប្បុរសជន ដែលបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌

គឺបញ្ជាក់ពី ទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកាទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

លោកក៏សូមជូនពរដល់សប្បុរសជន ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវ សុខភាពល្អ សេចក្ដីសុខ សេចក្ដីចម្រើនតរៀងទៅ។

ថវិកាដែលបានទទួលពីសប្បុរសជនមាន៖

១- ឯកឧត្តម យិន ង៉ិច សមាជិកក្រុមប្រឹក្សាខេត្ត ថវិកា ២,៥០០ដុល្លារអាមេរិក។

២- ឧកញ៉ា ង៉ូវ សៀមឈុន ម្ចាស់សណ្ឋាគារ អង្គរ មិរ៉ាខល ថវិកា ១០លានរៀល។

៣- ម្ចាស់សណ្ឋាគារ ប៉ាស៊ីហ្វិក ថវិកា ២,០០០ដុល្លារអាមេរិក។