• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានធ្វើការផ្សព្វផ្សាយ និងរៀបចំការប្រឡងគំនូរកុមារ ចម្រុះវិស័យ ដើម្បីអបអរសាទរខួបលើកទី ១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ “ខ្ញុំ ♥️ សន្តិភាព និង កាកបាទក្រហមកម្ពុជា” ទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រីស្នំដោយមានការចូលរួមពីលោក ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្រីស្នំ លោកនាយក លោកស្រីនាយិកា សាលាបឋមសិក្សាចំនួន១៥ក្នុងស្រុកស្រីស្នំ។

ការផ្សព្វផ្សាយនេះគឺផ្ដល់ជាគំនិត និងគំរូមួយចំនួន សម្រាប់លោកគ្រូ អ្នកគ្រូផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សអំពីការងារមនុស្សធម៌ ដើម្បីបណ្ដុះគំនិតពួកគាត់ឱ្យចេះស្រលាញ់ការងារសង្គមការងារមនុស្សធម៌ និងអាចគូគំនូរដោយចេញពីទឹកចិត្តក្នុងការស្រលាញ់ចូលចិត្តការងារនេះ។ សម្រាប់ការវាយតម្លៃគំនូរមួយផ្ទាំងៗត្រូវផ្តោត និងពិនិត្យលើក ទឹកដៃគូរ ខ្លឹមសារគំនូរ និង សោភ័ណភាព។