• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ទទួលទេយ្យទានពីព្រះអនុគណស្រុរមាសហែក

សាខា កក្រក ខេត្តស្វាយរៀង៖ នៅថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែក ព្រះតេជគុណ រស់ ឌី ព្រះរាជាគណថ្នាក់កិត្តិយសព្រះបាឡាត់គណខេត្តស្វាយរៀង ព្រះអនុគណស្រុករមាសហែក និងជាព្រះគ្រូចៅអធិការវត្តចន្ត្រី រួមជាមួយមន្ត្រីសង្ឃ គ្រូអាចារ្យ គណៈកម្មការវត្តទាំង ៥២ ក្នុងស្រុករមាសហែក មានព្រះទ័យចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាបានយកបច្ច័យ ទេយ្យទានមួយចំនួនរួមាន៖ អង្ករ ១០០៣ គ.ក្រ ថវិកា ១,០០០,០០០ រៀល

ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនធំទៀត មកប្រគល់ដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុករមាសហែកសម្រាប់ទុកបម្រុងដើម្បីត្រៀមឆ្លើយតបនៅពេលមានគ្រោះមហន្តរាយ កើតឡើង ។

ព្រះគ្រូ រស់ ឌី បានមានថេរដីការ គាំទ្ររាល់សកម្មភាពមនុស្សធម៌របស់សាខា អនុសាខា ជាពិសេស កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពត្រឹមត្រូវនៃសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការខិតខំប្រឹងប្រែងជួយសង្រ្គោះដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗដោយមិនប្រកាន់ពីជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សប្បុរ ឬនិន្នាការនយោបាយឡើយ ទើបថ្ងៃនេះព្រះអង្គរមាននូវទេយ្យទានបន្តិចបន្តួច ដែលបានមកពីសទ្ធាជ្រះថ្លារបស់បងប្អូនជាពុទ្ធបរិស័ទ មកប្រគល់ជូនអនុសាខាស្រុក ដើម្បីរួមចំណែកជួយសម្រាលនូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ។

មានប្រសាសន៍ក្នុងពិធីទទួលទេយ្យទាន នាឱកាសនោះលោក ស៊ូ ម៉ុល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ឧបាសក ឧបាសិកា ដែលមានព្រះទ័យ និងទឹកចិត្តបានយកបច្ច័យ និងសម្ភារទាំងអស់នេះមកប្រគល់ជូនដល់អនុសាខា ដែលត្រូវការចាំបាច់ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ។ លោកប្រធានកិត្តិយសអនុសាខា ក៏បាននាំមកនូវការផ្តាំផ្ញើរសាកសួរទុក្ខ និងសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មធិការសាខាប្រគេនចំពោះព្រះតេជគុណគ្រប់ព្រះអង្គ ដែលជានិច្ចជាកាលព្រះអង្គតែងតែ ផ្សារភ្ជាប់គាំទ្រដល់សកម្មភាពមនុស្សរបស់សាខា អនុសាខា ក្នុងការរួមចំណែកជួយរំលែកនូវការលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះ ។ ចុងបញ្ចប់លោក ស៊ូ ម៉ុលបានសន្យាថា អំណោយទាំងអស់នេះ អនុសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នា ឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។