• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បាននាំយកថវិកាចូលរួមក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប

សាខា កក្រក ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាននាំយកថវិកាចំនួន ២លានរៀល ចូលរួមក្នុងកម្មវិធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប សូមជម្រាបជូនថា មន្ទីរពេទ្យកុមារអង្គរ បានបើកព្យាបាលកុមារដោយមិនយកថវិកាតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ហើយពេលនេះ មន្ទីរពេទ្យនេះបានព្យាបាលជំងឺកុមាររហូតដល់ជាង២លានករណីហើយ។ ដើម្បីចូលរួមចំណែក

ការងារមនុស្សធម៌ជួយសង្គ្រោះជីវិតកុមារកម្ពុជា ទើបសាខាកាកបាទក្រហកម្ពុជា ខេត្តសៀមរាប នាំយកនូវថវិកាឧបត្ថដល់មន្ទីរពេទ្យនេះ ទោះបីជាថវិកាដែលបាននាំមកជូននាពេលចំនួនមានកម្រិតក្តី តែយើងសង្ឃឹមថា វាពិតជាបានរួមចំណែកមួយយ៉ាងសំខាន់ដើម្បីទ្រទ្រង់សកម្មភាពជួយសង្គ្រោះកុមារកម្ពុជាដែលមកសម្រាកព្យាលបាលនៅមន្ទីរពេទ្យនេះ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃម្សិញមិញ (ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០) កម្មវីធី “រត់ដើម្បីសប្បុរសធម៌ជាមួយសាយ” បានទទួលថវិការហូតដល់ជាង ៤០ម៉ឺនដុល្លារហើយ ជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប៕