• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្ត ទទួលអំណោយមនុស្សធម៌ ពីព្រះបណ្ណមុនីតីសុបុណ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង

នាថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការ នៃគណៈកម្មាធិការសាខា បានទទួលអំណោយមនុស្សធម៌ ពីព្រះបណ្ណមុនី តី សុបុណ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង ព្រមទាំងព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្តព្រះពុទ្ធស្វាយរៀង បាននាំយកបច្ច័យ និងទេយ្យទាន រួមមានអង្ករចំនួន ១.០០០ គ.ក្រ មី ៣០ កេស ទឹកត្រី ២០ យួរ

ទឹកស៊ីអ៊ីវ ២០ យួរ ត្រីខកំប៉ុង ១០ យួរ និងថវិកា ១,០០០,០០០ រៀល ដល់សាខាសម្រាប់ត្រៀមបម្រុងឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង ។

ព្រះអម្ពមង្គលវិជិត តី សុបុណ្យ បានមានថេរដេការថា ការនាំយកអំណោយទាំងនេះ ដល់សាខា នឹងរួមចំណែកដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាតរបស់ប្រជាពុទ្ធបរិស័ទ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌ ៕

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះអង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការ ជំនួយជាចាំបាច់ ។ ហើយបើយោងតាមរបាយការណ៍ពីអនុសាខាក្រុង ស្រុកទាំង ៨ ឃើញថា ព្រះអនុគណ និង មន្ត្រីសង្ឃនៅតាមវត្តក្នុងក្រុង ស្រុក និមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារ និងថវិកា យកទៅ ប្រគល់ជូនដល់អនុសាខាដើម្បីដោះស្រាយឆ្លើយតបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បានទទួលលទ្ធផលល្អ ប្រសើរក្នុងចលនាកាកបាទក្រហមកម្ពុជា ។

ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សូមសំណូមពរដល់ព្រះតេជគុណ ព្រះមន្ត្រីសង្ឃនៅតាមវត្ត បន្តជួយឧបត្ថម្ភនូវស្បៀង សម្ភារ ថវិកា ដល់សាខា អនុសាខាបន្តទៀត ដើម្បីចែកជូនប្រជា ពលរដ្ឋយើងដែលជួបការលំបាក ខ្វះខាតនៅតាមសហគមន៍ ឲ្យបានទាន់ពេលវេលា ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ ។ ហើយឯកឧត្តមសន្យាថាអំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន ។