• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងចុះសួរសុខទុក្ខកុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍/ជម្ងឺអេដស៍ នៅស្រុកព្រះស្តេច និងកំពង់ត្របែក

នៅថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណ:កម្មាធិការសាខា តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណ:កម្មាធិកាសាខា បានដឹកនាំសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណះកម្មាធិការអនុសាខាស្រុក មន្ត្រីប្រការ អ្នកស្ម័គ្រចិត្តទីប្រឹក្សាយុវជន យុវជនកាកបាទក្រហមកម្ពុជា និងតំណាងស្រុកប្រតិបត្តិ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនដល់កុមារកំព្រាដែលងាយរងគ្រោះដោយមេរោគអេដស៍/ជម្ងឺអេដស៍ ចំនួន ១៩នាក់

នៅស្រុកព្រះស្តេចចំនួន ១១នាក់ និងស្រុកកំពង់ត្របែកចំនួន ៨នាក់ ក្នុងការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម ឧកញ៉ា ក៍បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្នុងនាម ឯកឧត្តម ឧកញ៉ាផ្ទាល់ សូមធ្វើការផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ ត្រូវចេះថែទាំសុខភាពដោយខ្លួនឯង ដោយត្រូវ រស់នៅស្អាត ហូបស្អាត ជាប្រចាំ នឹងត្រូវទទួលទានបន្លែដែលគ្មានសារធាតុជាតិគីមី បន្លែបៃតងដែលជួយពង្រឹងសុខភាព ដល់ប្អូនៗឱ្យមានសុខភាពល្អរឹងមាំ និងត្រូវទៅមណ្ឌលសុខភាពដើម្បីពិនិត្យ និងពិគ្រោះយោបល់សេវាថែទាំសុខភាពឲ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងហូបថ្នាំតាមវេជ្ជបញ្ជា ជាពិសេសទៅទៀតនោះត្រូវខិតខំសិក្សារៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជា ធនធានដ៏ល្អ ដើម្បីចូលរួមជួយ អភិវឌ្ឍប្រទេសជាតិយើង និងមិនត្រូវបាក់ទឹកចិត្តនោះឡើយ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមប្រតិបត្តិសាខា បានបញ្រ្ជាបការអប់រំផ្សព្វផ្សាយអំពីការត្រៀមបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺជំងឺកូវីដ១៩ (Covid-19)  ដែលមានអ្នកចូលរួមសរុប ៧៥នាក់ ស្រី ៣០នាក់ និងបានបង្ហាញបន្ថែមអំពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)  ដូចខាងក្រោម៖

១.លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត  ឬទឹកអាល់កុលលាងដៃ  ឬអាល់កុលហ្សែល

២.ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រេីកែងដៃ  ឬក្រដាសអនាម័យ  រួចបោះចោលក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ  ។

៣.ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ  ។

៤. ជៀសវាងប៉ះពាល់ភ្នែក  ច្រមុះ  ឬមាត់  ។

៥. បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ  ។

៦.ស្វាគមន៍ដោយសំពះ  ជំនួសការចាប់ដៃ  ។

សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទាក់ទងទៅលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ។

សម្ភារៈដែលបានផ្តល់ជូនក្នុង ១នាក់ ទទួលបាន៖ អង្ករ ២៥គ.ក មី ១កេស ត្រីខ ១យួរ អាវយឺត ៥ សាប៊ូ ២ដុំ សៀវភៅ ២ក្បាល ប៊ិច ២ដើម និងថវិកា ៥០,០០០រៀល។ នាឱកាសនោះ លោក ភុន សម្ភស្ស ប្រធានគណៈកម្មាធិការអនុសាខាស្រុកព្រះស្តេច បានគិតគូរពីសុខទុក្ខគ្រួសារប្អូនប្រុសមានជីវភាពក្រលំបាក បោះបង់ការសិក្សាក៏បានផ្តល់កង់ ១គ្រឿង និងសម្របសម្រួលអោយបានចូលរៀនវិញជូនដល់ប្អូនប្រុស យាន បញ្ញា ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិព្រុំខ្សាច់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី៦ ។