• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលទទួលអំណោយមនុស្សធម៌ពីក្រុមហ៊ុន KITHCHANTHA Investments Co,.Ltd

នៅល្ងាចថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញ ក្នុងពិធីសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា គិត ចាន់ថា អគ្គនាយកក្រុមហ៊ុន KITHCHANTHA Investments Co,.Ltd នូវថវិកាចំនួន ២,០០០,០០០រៀល ( ពីរលានរៀល ) និងសម្ភារមួយចំនួនមាន ម៉ាស់ ចំនួន ១០កេសធំ ,ទឹកអាល់កុល ៣កេសធំ ,ជែលលាងដៃ ៣កេសធំ និងលោជំទាវ ទិត សុខុម បានឧបត្ថម្ភថវិកា ២,០០០,០០០លានរៀល ( ពីរលានរៀល )

គឺក្នុងគោលបំណងចូលរួមចំណែកបម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងបេសកកម្មជួយសង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត ។

ស្ថិតក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍សំណេះសំណាលដោយពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីនឹករឭក ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជនដែលបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួន ជួយឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ហើយសាខាសូមសន្យាថា នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លានេះ ដើម្បីជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងអ្នករងគ្រោះមហន្តរាយផ្សេងៗ ដោយគ្មានការរើសអើងពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ៕