• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ទួលអំណោយសប្បុរសធម៌ពីក្រុមហ៊ុន មីងហ្វៃ អេនធើប្រាយ

សាខា កក្រក រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ​ វិច្ឆិកា ឆ្នាំ ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា បានជួបសំណេះសំណាល និងទទួលអំណោយសប្បុរសធម៌ជាមី និងជែលលាងដៃ ពី លោក ម៉ាក ឈីង នាយកក្រុមហ៊ុន មីងហ្វៃ អេនធើប្រាយ ( ខេមបូឌា ) ឯ.ក MING FAI ENTERPRISE ( CAMBODIA ) CO., LTD ។ នាឱកាសនោះ លោក ម៉ាក ឈីង បានមានប្រសាសន៍ថា រូបលោក​ និងសហការី​ ពិតជាមានក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួម​

ចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះ​ និងងាយរងគ្រោះ​ ​តាមរយៈសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ។

ជាការឆ្លើយតប​ ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរគុណចំពោះ លោក ម៉ាក ឈីង​ និងសហការី​ ដែលបានបរិច្ចាគធនធានចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌​ ។ លោកនាយកប្រតិបត្តិសាខា​ ក៏បានជម្រាបជូនបន្តថា បន្ទាប់ពីកម្ពុជាបានទទួលរងគ្រោះមហន្តរាយដោយសារទឹកជំនន់រួចមក ពេលនេះប្រទេសយើងបានជួបនូវរលកទី២នៃជំងឺកូវីដ១៩​​​ ដែលតម្រូវឲ្យប្រជាពលរដ្ឋត្រូវបន្តប្រុងប្រយ័ត្នខ្ពស់បំផុត ហើយជែលលាងដៃដែលក្រុមហ៊ុនផ្តល់ជូនសាខាពេលនេះ គឺពិតជាមានសារៈសំខាន់ និងទាន់សភាពការណ៍នាពេលបច្ចុប្បន្ន ។

អំណោយដែលសាខាទទួលបានរួមមាន៖​ មី​​​១០០កេសតូច​ និងជែលលាងដៃ​ដបតូចធំសរុបចំនួន២.១២០ដប ៕