• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចុះសួរសុខទុក្ខ គ្រួសារងាយរងគ្រោះ នៅក្រុងសួង

សាខា កក្រក ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ ឯកឧត្តមបណ្ឌិត ជាម  ច័ន្ទសោភ័ណ ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ  បន្ទាប់ពីទទួលបានការរាយ ការណ៍ពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងសួងភ្លាម ឯកឧត្តមបណ្ឌិតក៏បានចាត់ឱ្យក្រុមប្រតិបត្តិសាខា និងអនុសាខាក្រុងសួង ព្រមទាំងសហការីនាំយកអំណោយមនុស្សធម៌របស់សាខាទៅផ្តល់ជូនដល់គ្រសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន១៨គ្រួសារនៅក្នុងមូលដ្ឋានសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះដែរក្រុមការងារសាខាបានពាំនាំនូវការនឹករលឹក និងផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តម ជា សុផារ៉ា ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុចា ដែលតែងតែគិតគូរពីសុខទុក្ឋរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ គ្រប់មជ្ឈដ្ឋាន មិនប្រកាន់វណ្ណ: យសសក្តិ ពណ៍សម្បុរអ្វីឡើយ ថែមទាំងបានផ្តាំផ្ញើសូមអោយបងប្អូនថែររក្សាសុខភាពទាំង៣ប្រការដោយហូបស្អាត រស់នៅស្អាត បរិស្ថានស្អាត ឬត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំចូលរួមការពារទប់ស្កាត់មេរោគកូវីដ១៩ ព្រមទាំងជំងឺឆ្លៀតឱកាសផ្សេងៗទៀតផង នឹងជាពិសេសរួមគ្នាគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាទៅតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។

សម្ភារដែលបានផ្តល់ជូនដល់គ្រួសារសពនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ សាប៊ូប្រូធិច១ដុំ និងថវិកាមួយចំនួនផងដែរ៕