
សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង សួរសុខទុក្ខ ប្រជាជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន
នៅរសៀលថ្ងៃសុក្រ ៥កើតខែផល្គុន ឆ្នាំកុរឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ប៊ុតគឹមស៊ាន បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន២០ម៉ឺនរៀលជូនកញ្ញា ជឿន ណូក មន្រ្តីលេខាដ្ឋានក្រុមប្រឹក្សាខេត្តបាត់ដំបងដែលរងគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយបាក់ដៃកាលពីថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២០ស្ថិតតាមបណ្តាលផ្លូវជាតិលេខ៥ភូមិអន្លង់វិល ឃុំអន្លងវិល ស្រុកសង្កែ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះ លោក កង ប៊ន អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាបានពាំនាំប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរចំពោះកញ្ញាជឿន ណូក និងសូមផ្តាំផ្ញើឱ្យយកចិត្តទុកដាក់មើលថែសុខភាពឱ្យបានល្អ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យឆាប់ជាសះស្បើយឡើងវិញ។
កញ្ញា ជឿន ណូក បានសំដែងក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្ដមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបងដែលតែងតែគិតគូរ និងលើកទឹកចិត្ដដោយគ្មានការរើសអើងអ្វីឡើយ។