• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញទទួលទេយ្យទានពីព្រះភិក្ខុវិរិធម្មោ ពៅ ស៊ត គង់នៅ វត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី  ១៦ ខែ  តុលា ឆ្នាំ  ២០២០នេះ  សាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ ដឹកនាំដោយ  លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិ  បានអញ្ជើញទៅទទួលទេយ្យទានពីព្រះភិក្ខុវិរិធម្មោ ពៅ ស៊ត គង់នៅក្នុងកុដិលេខ១  វត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន  ។ នាឱកាសនោះ ព្រះភិក្ខុវិរិធម្មោ បានមានសង្ឃដីការថា  ដោយបានឃើញតាមរយៈសារព័ត៌មាននានា ស្តីពី  ប្រទេសកម្ពុជាបានទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិទឹកជំនន់ ជាពិសេសនៅរាជធានីភ្នំពេញយេីង  ដែលធ្វើឲ្យព្រះអង្គមានទឹកព្រះទ័យ

ចង់ចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ តាមរយៈសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ  ។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  រាជធានីភ្នំពេញ ជាពិសេស  ពីសំណាក់  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណចំពោះព្រះភិក្ខុវិរិធម្មោ ពៅ ស៊ត ព្រមទាំងសន្យានឹងយកទេយ្យទានដែលទទួលបាននាពេលនេះ ទៅចែកជូនដល់ឲ្យដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះ  ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។

ទេយ្យទានដែលសាខាទទួលបានរួមមាន៖  អង្ករ៥បាវ ទឹកស៉ីអ៉ីវ៥យួរ ទឹកត្រី៥យួរ មី២កេសធំ និងថវិកាចំនួន៤ សែនរៀល ៕