• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលចុះសួរសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង

​ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរចំនួន ២៥១គ្រួសារ រស់នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានកាកបាទក្រហមកម្ពុជា​ ផ្តាំផ្ញេីសួរសុខទុក្ខ​ ក្តីអាណិតអាសូរ​ និងសូមចូលរួមការសោកស្តាយជាមួយប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលនេះ​ ព្រមទាំងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមគិតគូរថែទាំសុខភាពឲ្យបានល្អ​ ដោយរក្សាអនាម័យស្អាត​ និងបរិភោគទឹកដាំឆ្អិន ឬអាហារដែលចម្អិនបានល្អ ជៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយសារទឹក និងប្រុងប្រយ័ត្នពីសត្វអាសិរពិសគ្រប់ប្រភេទ ឬគ្រោះលង់ទឹកជាដើម ជាពិសេសកុមារ​ៗងាយប្រឈមនឹងគ្រោះថ្នាក់នេះ ។ ម៉្យាងទៀតសូមឲ្យបងប្អូនបន្តទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ និងសូមប្រុងប្រយ័ត្ន​ ដោយការពារកុំឲ្យកេីតមានជំងឺគ្រុនឈាម និងគ្រុនឈីក ។

សូមបញ្ជាក់ថា​ អំណោយបានចែកជូនគ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖​ អង្ករ​ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង និងថវិកាចំនួន ៥០,០០០រៀល ៕