• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺទទួលទេយ្យទានពីព្រះចៅអធិការវត្តគីរីរម្យថ្មី

សាខា កក្រក ខេត្តកំពង់ស្ពឺ ៖ ថ្ងៃ អង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកវេជ្ជ. អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា តំណាងឲ្យឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងក្រុមការងារ អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពីព្រះគ្រូ តបសីលោ ហៀក ឡឹក ទីប្រឹក្សាផ្ទាស់សម្តេចព្រះមហាសុមេធាធិបតីកិត្តទឧ្ទេសបណ្ឌិត នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តគីរីរម្យថ្មី ស្ថិតនៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូ តបសីលោ ហៀក ឡឹក

ទីប្រឹក្សាផ្ទាស់សម្តេចព្រះមហាសុមេធាធិបតីកិត្តទឧ្ទេសបណ្ឌិត នន្ទ ង៉ែត និងជាព្រះចៅអធិការវត្តគីរីរម្យថ្មី ព្រមទាំងព្រះសង្ឃក្នុងវត្ត មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយសកម្មភាព មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

ក្នុងឱកាសនោះដែរ លោកវេជ្ជ.អោ វណ្ណថេន អនុប្រធានគណៈកម្មាធិការសាខា តំណាងឯកឧត្តមប្រធាន ​បានថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះតេជគុណ និងព្រះសង្ឃគ្រប់អង្គ ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។ទេយ្យទានដែលសាខាបានទទួលរួមមាន៖

អង្ករ ២១០០គីឡូក្រាម ,ទឹកត្រី ៣៥យួរ, ត្រីខ ៣៨យួរ, ទឹកស៊ីអ៉ីវ ៣០យួរ,មី ៧០កេស ,ទឹកសុទ្ធ ៣២កេស, ទឹកក្រូច ៣០យួរ ព្រមទាំងថវិការចំនួន ១០លានរៀលផងដែរ។