• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

សាខាកក្រកខេត្តប៉ៃលិន  ៖ នៅថ្ងៃទី ១១-១២ ខែ តុលា ឆ្នាំ ២០២០  លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ចែកជូនក្រុមគ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣១៨ គ្រួសារ  នៅក្នុងឃុំ ស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបប្រទះនូវគ្រោះធម្មជាតិ។ លោកជំទាវបណ្ឌិត

បានមានប្រសាសន៍បន្តថា បន្ទាប់ពីទទួលបានព័ត៌មានអំពីការរងគ្រោះដោយជំនន់ទឹកភ្លៀង ដែលលង់លិចផ្ទះសម្បែង និងដំណាំកសិកម្មរបស់បងប្អូនភ្លាម លោកជំទាវ បានចុះមកដោយផ្ទាល់ ដើម្បីជួយដោះស្រាយសម្រួលការខ្វះខាតចំពោះមុខ និង បញ្ជូនបងប្អូនទៅកន្លែងទីទួលមានសុវត្ថិភាព ។ លោកជំទាវបណ្ឌិត បានផ្តាំផ្ញើដល់បងប្អូនត្រូវ ថែទាំសុខភាពឱ្យបានល្អ ដោយរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ជាពិសេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងស្ថានភាពធម្មជាតិកើតមាននៅកន្លែងរបស់យើងនេះ។សាខានៅតែបន្តធ្វើសកម្មភាពចុះជាប់ជាប្រចាំលុះត្រាណាតែជំនន់ទឹកភ្លៀងត្រូវបានស្រកអស់។

អំណោយដែលសាខាចែកជូនមួយគ្រួសារទទួលបាន÷ អង្ករ ៤ គីឡូក្រាម មី ៥ កញ្ចប់ ទឹកស៊ីអ៉ីវ ១ដប ត្រីខ ៣ កំប៉ុង ឃីត ១ កញ្ចប់  (ក្រមា  អាវយឺត ២ ) និង  ថវិកា ២០,០០០រៀល(ម្ភៃពាន់រៀលគត់) ។