• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះទទួលទេយ្យទានសប្បុរសធម៌ ពីព្រះសង្ឃវត្តសិរីសន្ធវង្ស

នៅរសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម ប៉ែន លីណាត អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈកម្មាធិការសាខា ក្រុមប្រតិបតិ្តសាខា បានរៀបចំពិធីសំណះសំណាល នឹងទទួលទេយ្យទានសប្បុរសធម៌រួមមានៈ ចានស្រាក់ចំនួន២៥ កំសៀវ៨ ចានដែក១៧ កាធុនជ័រ១៤ បំពង់ទឹកក្តៅ៣ ធុងទឹកកក៧ ប៉ាន់តែ១៨ ឆ្នាំងតូច៥ ទឹកត្រីទឹកស៊ីអ៊ីវ៧យួរ មី៣កេស និងទឹកសុទ្ធ៣កេស  ពីសំណាក់ព្រះគ្រូ វ៉ាន់ ដាល័ក្ខ តំណាងព្រះគ្រូ ឡុង ស៊ីនឿន

ចៅអធិការវត្តសិរីសន្ធវង្ស ក្រចេះក្រុង សម្រាប់បំរើការងាមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានថ្លែងអំណរព្រះគុណចំពោះចៅអធិការ ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឲ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឲ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហមកម្ពុជា ។