1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ចុះពិនិត្យប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ នៅភូមិអូរបីជាន់
សាខា កក្រក ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ៤ រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី ៦ ខែ តុលា ឆ្នាំ ២០២០ ក្រុមការងារ សាខា កាកបាទក្រហមកម្ពុជា ខេត្ត ដឹកនាំដោយ លោកធូ ស៊ីភ័ណ្ឌ នាយករងសាខាបានចុះមកពិនិត្យប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយទឹកជំនន់ ដែលហូរធ្លាក់មកពីប្រទេសថៃ នៅក្នុងភូមិអូរបីជាន់ ចំនួន គ្រួសារសរុប២១៣គ្រួសារ រងផលប៉ះពាល់៧៦គ្រួសារនិងភូមិប្រាសាទចំនួន គ្រួសារ សរុប១០៥គ្រួសារ រងផលប៉ះពាល់ ១៤គ្រួសារ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។ករណីប្រជាពលរដ្ឋ ជម្លៀសមកនៅ លើទួលសុវត្ថភាពសាលាឃុំ
តាមផ្ទះបងប្អូន និងតាមដងផ្លូវ។ តួលេខនេះគិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ សរុបទាំង២ភូមិ ស្មើ ៩០គ្រួសារ។