• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះអប់រំផ្សព្វផ្សាយពីសុខភាពមាតា និងទារក ខណ្ឌ៧មករា

សាខា​ កក្រក​ រាជធានីភ្នំពេញ៖​ នាល្ងាចថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ២៩ ខែ​ កញ្ញា ឆ្នាំ​ ២០២០នេះ​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ, ក្រុមការងារអគារផ្កាម្លិះគាំទ្រចិត្តសាស្ត្រសង្គមសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ដឹកនាំដោយ លោកស្រី ហង្ស ណាវី នាយិកាអគារ បានចុះអប់រំផ្សព្វផ្សាយពីសុខភាពមាតា​ និងទារក​ ជូនដល់ស្ត្រីមានផ្ទៃពោះចំនួន២០នាក់ មកពីសង្កាត់​មនោរម្យ​ វាលវង់​ អូរឬស្សីទី២​ និងអូរឬស្សីទី៣ ខណ្ឌ៧មករា​ ។ ដែលកម្មវិធីបានរៀចំធ្វេីនៅសាលាសង្កាត់វាលវង់​ ។

គោលបំណងនៃការចុះអប់រំផ្សព្វផ្សាយជូនដល់ស្ត្រីមានផ្ទៃពោះនេះ​ គឺដេីម្បីលេីកកម្ពស់សុខភាពស្ត្រី​ និងកុមារ​ នៅក្នុងសហគមន៍​ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់​ និងមរណភាពរបស់មាតា​ ទារក​ ក្នុងអំឡុងពេលពពោះ​ និងសម្រាល​ ។

សូមបញ្ជាក់ថា៖​ ក្នុងការអប់រំផ្សព្វផ្សាយនេះ​ ក្រុមការងារបានលេីកយកប្រធានបទសំខាន់ៗមកបង្ហាញរួមមាន៖

១.​ ការថែរក្សាសុខភាពសម្រាប់ស្ត្រីពេលមានផ្ទៃពោះ

២.​ ប្រការត្រូវជៀសវាងសម្រាប់ស្រ្តីមានផ្ទៃពោះ

៣.​ ប្រភេទអាហារដែលល្អសម្រាប់ស្ត្រីមានផ្ទៃពោះ

៤.​ សារៈសំខាន់នៃទឹកដោះដំបូងសម្រាប់ទារកទើបនឹងកើត

៥.​ របៀបរៀបចំអាហារបន្ថែមសម្រាប់កុមារតូចៗពីអាយុ ៦ខែ ទៅ ១២ខែ​ ៕