• ភាសាខ្មែរ
  • English
សង្គ្រោះជីវិត​ ផ្លាស់ប្តូរផ្នត់គំនិត
អ៊ីម៉ែល​ កាកបាទក្រហមកម្ពុជា
វីដីអូ កាកបាទក្រហមកម្ពុជា
ក្រាំងមាសអក្សរសាស្ត្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
Press Release May 8, 2018
1/1

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger

នៅព្រឹកថ្ងៃពុធទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ លោក ឈួន យ៉ាដា នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងសហការី បានអញ្ជើញស្វាគមន៍ និងចូលរួមប្រគល់-ទទួលសម្ភារៈមនុស្សធម៌ពីតំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង។ តំណាងក្រុមហ៊ុន Thanatkorn Ranger ប្រចាំខេត្តកោះកុង មានប្រសាសន៍ថា ការផ្តល់សម្ភារ នាឱកាសនេះ គឺជា ការរួមចំណែកជាមួយវិស័យមនុស្សធម៌ ដើម្បីជួយសម្រាលដល់ប្រជាពលរដ្ឋទូទៅ ដែលទទួលរងគ្រោះដោយប្រការផ្សេងៗ ដែលទាំងនេះគឺជាវប្បធម៌ចែករំលែករបស់ក្រុមហ៊ុន ចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ ដែលកំពុងតែរងទុក្ខលំបាកវេទនាលើគ្រប់ផ្នែក និងជាការបង្ហាញឲ្យឃើញពីការសាមគ្គីភាពក្នុងការចូលរួមចែករំលែកអំពី សុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ការផ្តល់ជាអំណោយមនុស្សធម៌តាមរយៈកាកបាទក្រហមកម្ពុជាកី្ត ។

ជាការឆ្លើយតបលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន Tanatkorn Ranger ដែល តែងតែបានចូលរួមចំណែកចែករំលែកនូវអំណោយជាសម្ភារតាមរយៈសាខាខេត្ត ដើម្បីបន្តយកទៅជួយសម្រាលនូវទុក្ខលំបាកខ្វះខាតនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទៅ ដែលជាជនរងគ្រោះ និង ងាយរងគ្រោះជាបន្តបន្ទាប់ ។ លោកនាយកបន្តថា កាយវិការនេះ គឺជាការបង្ហាញឲ្យឃើញនូវវប្បធម៌នៃការចែករំលែករបស់ក្រុមហ៊ុនជាមួយនឹង ប្រជាជននៅ ក្នុងសហគមន៍ ។

សម្ភារមនុស្សធម៌ដែលបានប្រគល់ជូនរួមមាន៖
ថ្នាំបាញ់មូស ៤៨០កំប៉ុង ធូបមូស៣០០ប្រអប់ និងខោទឹកនោមកូនក្មេង ៧០០ខោ ។